Friday, July 21, 2017

ការស្ទង់មតិ៖ ៦៣%នៃជនជាតិអាមេរិកមិនទុកចិត្តថា លោក Trump មានសមត្ថភាពដោះស្រាយបញ្ហាកូរ៉េខាងជើងឡើយ

តាមការស្ទង់មតិភាគច្រើនជនជាតិអាមេរិកមិនទុកចិត្តប្រធានាធិបតី Donald Trump ដើម្បីដោះស្រាយឱ្យបានសមរម្យចំពោះស្ថានភាពកូរ៉េខាងជើង នេះបើតាមព័ត៌មានថ្មីមួយរបស់ ABC- ការស្ទង់មតិរបស់កាសែត Washington Post ដែលបានចុះផ្សាយឱ្យឃើញកាលពីថ្ងៃអង្គារ។ យោងទៅតាមទិន្នន័យនោះ ៨១ % នៃជនជាតិអាមេរិកជឿថា របបឯកោនេះជាការគំរាមដល់សហរដ្ឋ​អាមេរិក ដែលក្នុងនោះមាន ៦៦% មើលឃើញកូរ៉េខាងជើងថា ជាការគំរាមកំហែងដ៏ធ្ងន់។ ទោះ​ជាយ៉ាងណាក៏ដោយ មានតែ ៣៦% ប៉ុណ្ណោះនៅក្នុងការស្ទង់មតិបានបង្ហាញនូវការជឿទុកចិត្តចំពោះ​សមត្ថភាពរបស់លោក Trump ដើម្បីចាត់ចែងការគំរាមកំហែងនោះ។ ៦៣%  មិនទុកចិត្តគាត់​នៅក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើង ហើយមាន ៤០% ក្នុងចំណោមជនជាតិអាមេរិកទាំង​នោះមិនទុកចិត្តគាត់ទាល់តែសោះ។ តាមការស្ទង់មតិនេះក៏បានរកឃើញផងដែរថា ក្នុងចំណោម​អ្នកដែលបញ្ចេញមតិមិនជឿទុកចិត្តនោះ ក៏បញ្ចេញកង្វល់បន្ថែមអំពីសង្រ្គាមពេញទំហឹងជា​មួយ​កូរ៉េខាងជើង ដែលមានឡើងរហូតដល់ ៨៣% ។ ជាការពិតណាស់ ការមិនទុកចិត្តនោះគឺមក​ពី​ចំនួនក្រុមមនុស្សដែលមានមុខមាត់៖ ៨៧% មកពីក្រុមប្រជាធិបតេយ្យ ៦៦% មកពីក្រុមមនុស្សឯករាជ្យ ហើយមានតែ ១៩% ប៉ុណ្ណោះមកពីក្រុមសាធារណរដ្ឋដែលនិយាយថា ពួកគេមិនទុកចិត្តលោក Trump ស្តីអំពីបញ្ហាកូរ៉េខាងជើង៕

ប្រភព៖ The Daily Beast


No comments:

Post a Comment