Friday, July 21, 2017

លោក ឈួរ ច័ន្ទឌឿន៖ មានតែគណបក្សប្រជាជនកម្ពុជា​ តែមួយគត់​ដែលសង្គ្រោះជាតិ​យើងពីរបប​យង់ឃ្នង ​រហូតមាន​ការរីក​ចំរើន​ដូចសព្វថ្ងៃ​

លោក ឈួរ ច័ន្ទឌឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បានថ្លែងថា កាលពីសម័យ ប៉ុល ពត ប្រទេសជាតិយើងជួបនូវគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ប្រជាជនត្រូវបានជន្លៀស កាប់សម្លាប់ដូចសត្វធាតុ ហេដ្ឋារចនាសម័្ពន្ធរូបវន្ត និងអរូបវន្តរងការបំផ្លិចបំផ្លាញ គ្មានវត្តអារាម គ្មានសាសនា។ គ្រោះមហន្តរាយនេះ គឺជាលទ្ធផលនៃប្រទេសដែលគ្មានសនិ្ដភាព និងស្ថេរភាព។
លោក ឈួរ ច័ន្ទឌឿន ថ្លែងបែបនេះ នៅសាលានយោបាយបក្សប្រជាជន ខេត្តកំពង់ឆ្នាំង ខណៈលោកបានដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងស្មារតី តួនាទី និងការទទួលខុសត្រូវដល់សមាជិក សមាជិកាបក្សប្រជាជនខេត្ត ដែលមានការចូលរួមពីលោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានជាច្រើន។
បន្ថែមពីនេះ លោកបានចោទជាសំណួរថា ហេតុអ្វីបានជានៅប្រទេសថៃ តម្រូវឱ្យយោធាឡើងកាន់អំណាចគ្រប់គ្រងប្រទេស? នេះក៏ដោយសារតែ គេចង់ឱ្យប្រទេសគេទទួលបាននូវសុខសន្ដិភាព មិនចង់ឱ្យមានការបែកបាក់គ្នា។

លោក ឈួរ ច័ន្ទឌឿន ក៏បានក្រើនរំលឹកសមាជិក សមាជិកា ត្រូវមានការជឿជាក់លើការដឹកនាំរបស់ជារដ្ឋាភិបាល ដែលគណបក្សប្រជាជនកម្ពុជា ជាប្រមុខដឹកនាំ ព្រោះថា មានតែគណបក្សប្រជាជនមួយគត់ដែលសង្គ្រោះជាតិយើងពីរបបយង់ឃ្នង ដោយបានកសាងសន្ដិភាព និងផ្ដើមកសាងប្រទេសជាតិឱ្យមានការរីកចំរើនពីបាតដៃទទេ រហូតដល់ល្បីល្បាញរន្ទឺក្នុងតំបន់ និងឆាកអន្តរជាតិ៕







No comments:

Post a Comment