Friday, July 21, 2017

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ជួបពិភាក្សា​ជាមួយ​ អភិបាល​ខេត្តកំពង់ឆ្នាំង​ លើគម្រោង​ប្រើប្រាស់​ធនធានទឹក​នៅអាង​ស្ទឹងបរិបូណ៌​

នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងធនធានទឹក និងឧតុនិយម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក្នុងដំណើរការគម្រោងការប្រើប្រាស់ធនធានទឹកនៅអាងស្ទឹងបរិបូណ៌ ក្នុងស្រុកបរិបូណ៌។

អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា គោលបំណងនៃគម្រោង គឺរៀបចំយន្តការគ្រប់គ្រង និងសម្របសម្រួលការប្រើប្រាស់ធនធានទឹក ដើម្បីឈានទៅរកការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព៕





No comments:

Post a Comment