Friday, July 21, 2017

នាយកសាលាអាវុធហត្ថកំបូល បើកវគ្គបំប៉នជំនាញការអភិវឌ្ឍន៍ និងភាពជាអ្នកដឹកនាំដល់កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ លោក អឿ សាវ៉ន នាយកសាលាកំបូល បានថ្លែងដាស់តឿនដល់សិក្ខាកាមជានាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺថា មុនសម្រេចឬការវិនិច្ឆ័យអ្វីមួយគួរតែពន្យា​ពេលបន្តិច កាន់តែល្អហើយកុំឱ្យតម្លៃមនុស្ស ទៅតាមការប្រៀបធៀបរបស់អ្នកដទៃឱ្យសោះ គឺត្រូវវាងតម្លៃអ្វី ទៅតាមការពិត និងចំណេះដឹងពិតប្រាកដរបស់ខ្លួន។
លោក អឿ សាវ៉ន លើកឡើងបែបនេះ ខណៈដែលលោកបានអញ្ជើញធ្វើបើកវគ្គបំប៉នជំនាញការអភិវឌ្ឍន៍ និងភាពជាអ្នកដឹកនាំ ដល់កងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយមានការចូល​រួមពីសំណាក់លោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសិក្ខាកាមជានាយទាហាន នាយទាហានរងប្រមាណ១០០នាក់ នៅក្នុងបញ្ជការដា្ឋនកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
លោក អឿ សាវ៉ន បានបន្តថា ថ្ងៃនេះយើងបានជួបគ្នាយើងបានទទួលចំណេះពីគ្នា​ទៅវិញទៅមកហើយជឿ​ជាក់ថាកងរាជអាវុធហត្ថ និងមានអ្វីប្លែកបន្តិចម្នាក់ៗ ដែលបានចំណាយពេលវេលា​ដ៏មានតម្លៃក្នុង​ឋានៈ​លោកគ្រូយោធាចារ្យ ដែលបានមកធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍គំនិត និងភាពជាថ្នាក់ដឹកនាំនៅថ្ងៃនេះ ជូនដល់នាយទាហាន និងនាយទាហានរងទាំងអស់គ្នាក្នុឱកាសនេះ។
លោក បានបញ្ជាក់ថា នៅក្នុងមេរៀនភាពជាអ្នកដឹកនាំ យើងជាមន្ត្រីអនុវត្តច្បាប់មុន និងសម្រេចវិនិច្ឆ័យ​កិច្ចការសំខាន់ គួរណាស់តែយើងពន្យាពេលបន្តិច ដូចគ្នាទៅនិងបើយើងអ្នកណាមួយ យើងគ្រាន់ពន្យា​ពេលឱ្យយូរបន្តិចកំហឹងយើង និងស្ងប់ទៅវិញ ហើយអាចបាត់ខឹងទៅវិញតែម្តង ហើយមនុស្សមិនត្រូវវាយ
តម្លៃ​មនុស្សទៅតាមការប្រៀបធៀបរបស់អ្នកដទៃម្នាក់បានទេ។
ជាការពិតណាស់មនុស្សម្នាក់ៗកើតមកសុទ្ធតែមានជំនាញពីកំណើតរៀងៗខ្លួនបើទោះអ្នកនោះមិនអក្សរ មិនចេះលេខ មិនចេះការងារផ្សេងតែគេចេះ ងូតទឹក ដុសធ្មេញ និងឆ្លុះកញ្ចក់ផងដែរ។ មនុស្សរាល់ថ្ងៃបានផ្តល់ចំណីដល់ផ្លូវកាយជាប្រចាំតែបើមនុស្សយើងមិនបានផ្តល់  ឱ្យចំណីផ្លូវ​ចិត្តយើងទេនោះយើង នឹងខ្វះការពិចារណាខុសត្រូវបែងចែកល្អ និងអាក្រក់ឱ្យត្រឹមត្រូវឡើយ។
លោក ជូ សារុន បានថ្លែងប្រាប់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថជាសិក្ខាកាមថា មេរៀនការអភិវឌ្ឍន៍គំនិត និងភាពជាថ្នាក់ដឹកនាំ មានសារៈសំខាន់ណាស់ក្នុងការពង្រឹងគោលជំហរ សតិអារម្មណ៍ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថគ្រប់រូប ជាពិសេសបង្កើនការយល់​ដឹងទាំងគំនិត ប្រាជ្ញាស្មារតី ដើម្បីអភិវឌ្ឍន៍សមត្ថភាពការងារ ក្នុងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព។

លោក បានបន្តថា យើងមានពេលត្រឹមតែ១ថ្ងៃ អំពីការអភិវឌ្ឍន៍គំនិត និងភាពជាថ្នាក់ដឹកនាំ ក្នុងវគ្គបំប៉ន​ជំនាញនេះ គឺមានរយៈពេលខ្លីណាស់ដូច្នេះសិក្ខាកាម និងនាយទាហាន នាយទាហានរង នៃកងរាជ អាវុធហត្ថខេត្តទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់ សិក្សារៀនសូត្រ និងកត់ត្រាគ្រប់ខ្លឹមសារមេរៀន និងហ៊ានសួរលោកគ្រូយោធាចារ្យដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនបានមួយកម្រិតថែមទៀត៕





No comments:

Post a Comment