Friday, July 21, 2017

អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរូប ព្រះបរមរតនកោដ្ឋ

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧  លោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម អមដំណើរដោយលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញដាក់កម្រងផ្កាគោ​រពវិញ្ញា​ណក្ខន្ធ ព្រះបរមរូប ព្រះបរមរតនកោដ្ឋខណៈលោក បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
បន្ទាប់មក នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ លោក Nguyen Phu Trong អគ្គលេខា​ធិការគណៈ កម្មាធិការមជ្ឈឹមបក្សកុំម្មុយនិស្តវៀតណាម អមដំណើរដោយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញា​ណក្ខន្ធ នៅវិមានឯករាជ្យ។

បន្ទាប់មក លោក Nguyen Phu Trong  អគ្គលេខា​ធិការគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនិស្តវៀតណាម ក៏បានអញ្ជើញចូលជួបសំណេះសំណាលជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធ​សភាកម្ពុជាផងដែរ៕








No comments:

Post a Comment