Friday, July 21, 2017

សាលា​ខេត្តស្វាយ​រៀង រៀបចំកិច្ច​ប្រជុំផ្សព្វ​ផ្សាយ ស្តីពីកា​រចាប់ផ្តើម​ដំណើរការ អត្ត​សញ្ញាណក​ម្មគ្រួសារ​ក្រីក្រ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅខេត្តស្វាយរៀង ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ លោក ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្តលោកស្រី ពៅ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីអភិបាល ក្រុង ស្រុក និងប្រធានមន្ទីរជុំវិញខេត្តស្វាយរៀង។

សូមជម្រាបផងដែរថា កិច្ចប្រជុំនេះសហការរៀបចំដោយក្រសួងផែនការ និងមានការសម្របសម្រួលពីមន្ទីរផែនការខេត្តស្វាយរៀង៕








No comments:

Post a Comment