Friday, July 21, 2017

​​​​​​​​​​​​​​​​​​​​សមុទ្រ​ចិន​ខាង​ត្បូង​ ៧ ឆ្នាំ​ក្រោយ​មក

នៅ​ខែ​នេះ​ កាល​ពី៧ ​ឆ្នាំ​មុន​​ នៅ​ឯ​​វេ​ទិ​កាថ្នាក់​តំបន់​អា​ស៊ាន​ក្នុង​ទី​ក្រុង​ហាណូយ អតីត​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​សហ​រដ្ឋ​អា​មេ​រិក លោក​ស្រី Hillary Clinton បាន​ធ្វើ​ឱ្យ​សាធារ​ណ​ជន​ និង​ជន​ជាតិ​ចិន​មាន​ការ​ភ្ញាក់​ផ្អើល​សម្រាប់​ការ​ធ្វើ​អន្តរា​គមន៍​ចូល​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង (SCS)។ ទង្វើនេះ​បាន​ធ្វើ​ឱ្យ​ជាប់​ពាក់​ព័ន្ធ​ដល់​ទី​ក្រុង​វ៉ាស៊ីន​តោន​ ក្នុង​របៀប​​មួយដែលទំនង​ជាមើល​​មិន​ឃើញថា​ វា​កើត​ចេញ​ពី​ទី​​ក្រុង​វ៉ាស៊ីន​តោន និងក្នុង​​តំបន់​ទេ ​​នា​ពេល​នោះ។
​​ខណៈ​ដែលមាន​ការ​លេច​ចេញ​នូវ​​​គោល​បំណង​នៅ​ក្នុង​​សេចក្តី​ថ្លែង​ការ​ណ៍​របស់​លោក​ស្រី Clinton ​បានចង្អុល​​​​បង្ហាញឱ្យ​ឃើញ​​ថា សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​គឺជា​ផល​ប្រ​យោជន៍​របស់​អា​មេ​រិក។ មាន​​ការ​រំលេច​ឱ្យ​ឃើញថា​ ​ដោយ​សារ​តែ​ការ​ជ្រើស​រើស​នូវ​ការ​ចូល​រួម​ជា​សាធា​រណៈ​ គឺ​​បាន​ជំរុញ​ឱ្យ​ចិន​គោរព​ច្បាប់ ឈប់​សាង​សង់ និង​ការ​ធ្វើ​យោ​ធូប​នីយ​កម្ម​នៅ​លើ​កោះ​ ហើយ​គោរ​ព​តាម​សេចក្តី​សម្រេច​របស់​តុ​លាការ​អន្តរ​ជាតិ​ ដែល​​​ទី​ក្រុង​វ៉ាស៊ីន​តោន​យល់ឃើញ​ថា ខ្លួន​​កំពុង​តែ​ព្យាយាម​បង្កើត​សកម្ម​ភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​គ្មាន​អំណាច​ពិត​ប្រាកដ​។
ទី​ក្រុង​ប៉េ​កាំង​មិន​អើ​ពើ​ចំពោះ​ការ​ដាស់​តឿន​របស់​អា​មេ​រិក​ឡើយ ហើយ​សំខាន់​បាន​ប្រាប់​ទី​ក្រុង​វ៉ាស៊ីន​តោន​ឱ្យ​គិត​ពី​អាជីវ​កម្ម​របស់​ខ្លួន​។ តាម​ទស្ស​នៈ​របស់​ទី​ក្រុង​ប៉េ​កាំង​ គឺ​ថា​ទី​ក្រុង​វ៉ាស៊ីន​តោន​កំពុង​តែ​ធ្វើ​​​ខ្លួនឱ្យ​​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ដែន​អធិប​តេយ្យ និង​សន្តិ​សុខ​របស់​ចិន​។
អស់​រយៈ​ពេល​៦ ទសវត្សរ៍​កន្លង​មក​ហើយ ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ៥០ ម៉្លេះ នៅ​ពេល​ដែល​ទី​ក្រុង​ប៉េ​កាំង​បាន​កាន់​កាប់​កោះ​របស់​ជន​ជាតិ​ចិន​ជាតិ​និយម​ដែល​​បោះ​បង់​ចោល​នៅ​លើ​កោះ​ Paracel ភាគ​ខាង​កើត។
ក្រៅ​ពី​ស្តារ​ឡើង​វិញ​នូវ​ដែន​អធិប​តេយ្យ​ដែល​បាត់​បង់​ ការ​ការ​ពារ​ជាតិ​របស់​ប្រ​ទេស​ចិន​ក៏បាន​​ជាប់​ទាក់ទង​ដោយ​ផ្ទាល់​ផង​ដែរ​ទៅ​នឹង​ការ​គ្រប់​គ្រង​សណ្ឋាន​ដី​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ មូល​ដ្ឋាន​មួយ​ចំនួន​នៅ​លើ​កោះ Paracel និង​កោះ Spratly ​ផ្តល់​នូវ​ជម្រៅ​យុទ្ធ​សាស្រ្ត​សម្រាប់​ផែន​ការ​ការ​ពារ​សត្រូវ​ដែល​ចង់​វាយ​បប្រ​ហារ​ប្រ​ទេស​ចិន តាម​រយៈ​សមុទ្រ​ចិន​ខាង​ត្បូង។
ប្រ​ទេស​ចិន​ក៏​រំពឹង​យ៉ាង​ខ្លាំង​ផង​ដែរ​លើផ្លូវ​​ពាណិជ្ជ​កម្ម​តាម​ដែន​ទឹក​ ដែល​ឆ្លង​កាត់​ទៅ​ភាគ​ខាង​លិច​នៃ​កោះ Spratly។
ដូច្នេះ​រយៈ​ពេល ​៧ ឆ្នាំ​ក្រោយ​មក តើ​ឥឡូវនេះពួក​យើង​នៅ​កន្លែង​ណា​? តើ​គោល​នយោ​បាយ​របស់​អា​មេ​រិក​មាន​បំណង​ចង់​សម្រុះ​សម្រួល​ចំពោះ​ឥរិ​យា​បថ​របស់​ចិន​ដែល​បាន​ប្រ​ព្រឹត្ត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែរ​ឬ​ទេ? ហើយ​តើ​អ្វី​ដែល​ជា​​មធ្យោ​បាយ​​សម្រាប់ដោះ​ស្រាយ​នា​ពេលខាង​មុខទៀត?
ទី​១ អា​មេ​រិក​បាន​ដើរ​តួ​ដោយ​ប្រ​យោល​ ប៉ុន្តែ​តួ​នា​ទី​សំខាន់​គឺ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ទី​ក្រុង​ម៉ានីលដែល​​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុ​លាការ​អន្តរ​ជាតិ​ចំពោះ​ការ​ទាម​ទារ និង​សកម្ម​ភាព​របស់​ចិននៅ​សមុទ្រ​ចិន​ខាង​ត្បូង។​
ទី​២ គ្មាន​ផល​ប្រ​យោជន៍​អ្វី​ដែល​អា​មេ​រិក​ត្រូវ​សម្រប​សម្រួល​នោះ​ទេ។ ការ​ដឹក​ជញ្ជូន​នៅ​តែ​បន្ត​ ដោយ​គ្មាន​ការ​រំខាន​ ខណៈ​ដែល​អា​មេ​រិក​មិន​អើ​ពើ​នោះ។ តម្រូវ​ការ​របស់​ខ្លួន​ដែល​ត្រូវ​អនុ​វត្តន៏​​ជា​មុនលើ​កិច្ច​ប្រ​តិ​បត្តិ​ការ​យោ​ធា​នៅ​តំបន់​សេដ្ឋ​កិច្ច​ផ្តាច់​មុខ​របស់​ចិន។ កង​ទ័ពជើង​ទឹក និង​កង​ទ័ព​អា​កាស​របស់​អា​មេ​រិកនៅ​តែ​បន្ត​ធ្វើ​ដំណើរ​ និង​ប្រតិ​បត្តិការ​​នៅ​លើ​ទី​កន្លែង​ដែល​ច្បាប់​អន្តរ​ជាតិ​អនុញ្ញាត។
ទី៣ សន្ធិ​សញ្ញាការ​ពារ​ជាតិ​ដែល​មាន​ទៅ​វិញ​ទៅ​មក​របស់​អា​មេ​រិក (MDT) ជា​មួយ​នឹង​ទី​ក្រុង​ម៉ានីល​នៅ​តែ​មាន​សុ​ពល​ភាព​ដដែល ហើយ​ចិន​មិន​បាន​ព្យាយាម​ធ្វើ​តេស្ត​វា ​ដោយ​ការ​បង្ហូរ​ឈាម​ជា​មួយ​នឹង​ជន​ជាតិ​ហ្វី​លីពីន​ឡើយ៕ ​​

​ប្រភព: East Asia Forum ចុះថ្ងៃទី២០ ខែ​​​​​កក្កដា​​​ ឆ្នាំ២០១៧

No comments:

Post a Comment