Friday, July 21, 2017

នៅថ្ងៃស្អែកនេះ ពានរង្វាន់ ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៣ ឆ្នាំ២០១៧ នឹងបើកការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង

នៅថ្ងៃសៅរ៍ទី២២ ខែកក្កដា ឆ្នាំ២០១៧ ពានរង្វាន់ ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៣ ឆ្នាំ២០១៧ នឹងចាប់ផ្តើមបើកការប្រកួតនៅលើកីឡដ្ឋានខេត្តស្វាយរៀង ដោយមានក្រុមចូលរួមចំនួន៣៥ ហើយក៏មានការចូលរួមពីតារាចម្រៀង សៅ ឧត្តម ដែលជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី១ផងដែរ។
សម្រាប់រដូវកាល២០១៧នេះ ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀង ខាប់ បានកែប្រែនូវរូបមន្តប្រកួតខ្លះដោយអនុញ្ញាតឱ្យក្រុមនីមួយៗអាចយកនៅកីឡាករមកពីខេត្តផ្សេងចូលរួមបានចំនួន៣នាក់ និងកីឡាករអាជីពនៅក្នុងលីគកំពូលកម្ពុជាដាច់ខាតត្រូវបានបញ្ចប់អាជីពមុនឆ្នាំ២០១៥។
ចំពោះការប្រកួតធ្វើឡើងនៅលើទីលានស្មៅធម្មជាតិ នៃកីឡដ្ឋានខេត្តស្វាយរៀង ខណៈនេះជាលើកទី៣ហើយបន្ទាប់ពីបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៥ដោយត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលមានលោក ឌី វិជ្ជា ជាប្រធាន ស្របពេល២លើកន្លងទៅ ក្រុមបាល់ទាត់ សសយក ក្រុងបាវិត ជាម្ចាស់ជើងឯកទាំង២ឆ្នាំ៕






No comments:

Post a Comment