Friday, July 21, 2017

ក្រសួងការងារ ដុតដៃដុតជើង ផ្តល់លិខិតឆ្លងដែន និងឯកសារស្របច្បាប់ផ្សេងៗ ជូនពលករកម្ពុជាដែលទៅធ្វើការនៅប្រទេសថៃ

បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ ជូនពលករទៅធ្វើការនៅប្រទេសថៃ ព្រមជាមួយគណៈប្រតិភូ បានអញ្ជើញពិនិត្យមើលសកម្មភាពនៃការផ្តល់លិខិតឆ្លងដែន និងឯកសារស្របច្បាប់ផ្សេងៗជូនដល់ពលករកម្ពុជា នៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក។

ក្នុងឱកាសនេះបងប្អូនពលករដែលបានមកទទួលសេវានេះ បានសម្តែងនូវសេចក្តីរំភើបរីករាយយ៉ាងខ្លាំង ចំពោះក្រុមការងារ ដែលបានបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការផ្តល់សេវា និងរៀបចំឯក សារស្រប ច្បាប់ដល់បងប្អូនពលករ ដើម្បីឱ្យពួកគាត់អាចទទួលបានទាន់ពេលវេលា និងឆាប់បានត្រឡប់ទៅបំពេញ ការងាររៀងៗខ្លួនវិញពោលគឺនៅពេលដែលបងប្អូនពលករមកទទួលយកសេវានេះភ្លាម ក្រុមការងារនឹងរៀប ចំបែបបទជូនជាបន្តបន្ទាប់ភ្លាមៗដើម្បីអាចធ្វើកិច្ចការនេះចប់ក្នុងថ្ងៃតែមួយជូនពួកគាត់តែម្តង៕








No comments:

Post a Comment