Friday, July 21, 2017

សហភាពអឺរ៉ុបគំរាមដាក់ទណ្ឌកម្មប្រឆាំងនឹង​ Poland ​ចំពេលមាន​ ការភ័យខ្លាច​ថាប្រជាធិបតេយ្យ​របស់ខ្លួន​ស្ថិតក្រោម​ការគំរាម​កំហែង​

អស់រយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីលោក Trump បានកោតសរសើរប្រទេសនេះថា មានមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។ កាលពីថ្ងៃពុធសហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្មប្រទេស Poland ជុំវិញការស្នើសុំផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប្រទេសនេះ គ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងច្បាប់ថ្មីដែលផ្តោតលើប្រព័ន្ធតុលាការ។
បាតុកម្មនេះបានទាក់ទាញមនុស្សជាច្រើនកាលពីចុងសប្ដាហ៍មុន នៅរដ្ឋធានី Warsaw និងទីក្រុងសំខាន់ៗដទៃទៀត ដោយកាន់ទង់ជាតិ និងសំដែងការគាំទ្ររបស់ពួកគេចំពោះឯករាជ្យភាពប្រព័ន្ធតុលាការ។
ការប្រមូលផ្តុំគ្នារួមជាមួយការព្រមានរបស់សហភាពអឺរ៉ុប គឺជាការតវ៉ាចុងក្រោយនៃការត៉វាជាច្រើនប្រឆាំងនឹងអ្វីដែលក្រុមអ្នករិះគន់មើលឃើញថា ជាការបន្តចេតនារបស់គណបក្សយុត្តិធម៌ និងច្បាប់ដែលកំពុងកាន់អំណាច ដើម្បីបំរួញស្ថាប័នប្រជាធិបតេយ្យជាច្រើនរបស់ប្រទេសចាប់តាំងពីខ្លួនឡើងកាន់អំណាចនៅចុងឆ្នាំ ២០១៥។
ប៉ុន្តែ ទោះបីជាមានការព្រួយបារម្ភចំពោះគោលនយោបាយជាតិនិយម និងគោលនយោបាយមិនសេរីកាន់តែខ្លាំងឡើងៗ ចាប់តាំងពីការឡើងកាន់អំណាចក្តី ក៏ច្បាប់ថ្មីមួយដែលសភា Poland កំពុងតែពិភាក្សាដេញដោលគ្នានឹងធ្វើឱ្យមានការផ្លាស់ប្តូរសំខាន់ៗមួយចំនួនរបស់គណបក្ស។ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌មានភាពទូលំទូលាយគ្រប់គ្រាន់ ដែលអាចឱ្យសហភាពអឺរ៉ុបចេញការព្រមានម្តងហើយម្តងទៀតដល់ប្រទេស Poland ហើយឥឡូវនេះកំពុងគំរាមកំហែងដល់ផលវិបាកផ្លូវច្បាប់។
អនុប្រធានទី ១ នៃគណៈកម្មការអឺរ៉ុបលោក Frans Timmermans បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Brussels ថា «ពួកគេនឹងលុបចោលឯករាជ្យភាពប្រព័ន្ធតុលាការដែលនៅសល់ ហើយដាក់ប្រព័ន្ធតុលាការក្រោមការគ្រប់គ្រងនយោបាយរបស់រដ្ឋាភិបាល» ។
បាតុករប្រមូលផ្តុំគ្នានៅមុខវិមានប្រធានាធិបតី ក្នុងអំឡុងពេលធ្វើបាតុកម្មអហិង្សាប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅ Warsaw ប្រទេស Poland ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៧។
ច្បាប់ថ្មីដែលបានដាក់បង្ហាញកាលពីសប្តាហ៍មុននឹងផ្តល់ឱ្យគណបក្សនេះនូវអំណាចគ្រប់គ្រងលើស្ថាប័នយុត្តិធម៌របស់ប្រទេសយ៉ាងឆាប់រហ័ស។ ប្រសិនបើច្បាប់នេះត្រូវអនុម័ត គណបក្សយុត្តិធម៌ និងច្បាប់នឹងទាត់ចោលចៅក្រមកំពូលៗរបស់ប្រទេស Poland និងតែងតាំងសមាជិកថ្មីនៃតុលាការកំពូល។ ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យគណបក្សនេះគ្រប់គ្រងយ៉ាងមានប្រសិទ្ធិភាពលើស្ថាប័នមួយ ដែលជាអ្នកសម្រេចចុងក្រោយលើករណីព្រហ្មទណ្ឌទាំងអស់នៅក្នុងប្រទេស ក៏ដូចជាភាពស្របច្បាប់នៃការបោះឆ្នោត។
វាកើតមានឡើង ចំពេលច្បាប់មួយផ្សេងទៀតត្រូវបានអនុម័តកាលពីថ្ងៃសុក្រ ដែល    ផ្តល់ឱ្យរដ្ឋាភិបាលនូវអំណាចកាន់តែធំ ដើម្បីតែងតាំងចៅក្រម។
ការផ្លាស់ប្តូរនេះបានជំរុញឱ្យមន្រ្តីសហភាពអឺរ៉ុបធ្វើការជ្រើសរើសយកមាត្រា ៧ មកប្រើឡើងវិញ ដែលមាត្រានេះមិនត្រូវបានគេប្រើពីមុនមក ដែលអាចឱ្យមានការដាក់ទណ្ឌកម្មដល់ប្រទេស Poland ក្រោមការចោទប្រកាន់ពីបទរំលោភសិទ្ធិជាមូលដ្ឋាន។
ប៉ុន្តែផ្លូវទៅកាន់ការដាក់ទណ្ឌកម្មណាមួយលើប្រទេស Poland អាចមានរយៈពេលយូរនិងមានភាពចម្រូងចម្រាស ហើយនឹងប្រឈមមុខនឹងការប្រឆាំងពីរដ្ឋាភិបាលដែលមានចិត្តមិនសេរីស្រដៀងគ្នា ដូចជា Hungary ជាដើម។
ការកែទម្រង់ប្រព័ន្ធយុត្តិធម៌គឺជាគំរូចុងក្រោយបំផុតអំពីរបៀបដែលរដ្ឋាភិបាល Poland កំពុងដើរឆ្ពោះទៅរកភាពមិនប្រក្រតី និងប្រឆាំងនឹងការរួបរួមគ្នានៃសហភាពអឺរ៉ុប។
ទោះបីជាមានសម្លេងតិចតួចនៅក្នុងសភា Poland ក៏ដោយ ក៏គណបក្សយុត្តិធម៌ និងច្បាប់បានជំរុញទៅមុខដោយជោគជ័យតាមរយៈគោលនយោបាយមួយចំនួនរបស់ខ្លួន និងបានពង្រឹងអំណាចរបស់ខ្លួន។ នៅឆ្នាំ ២០១៦ គណបក្សនេះបានអនុម័តកំណែទម្រង់ដែលអនុញ្ញាតឱ្យខ្លួនទទួលបានការគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងចលនាមួយ ដែលបានជំរុញការតវ៉ាជាសាធារណៈ និងការថ្កោលទោសពីមន្រ្តីសហភាពអឺរ៉ុប។
កាលពីឆ្នាំមុន សហភាពអឺរ៉ុបក៏បានផ្ញើការព្រមានជាផ្លូវការដល់ Poland អំពីកំណែទម្រង់ប្រព័ន្ធតុលាការដែលបានគ្រោងទុក ហើយប្លុកនេះក៏កំពុងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងប្រទេស Poland Hungary Czech Republic ចំពោះការបដិសេធមិនទទួលយកជនភៀសខ្លួនដែលជាផ្នែកមួយនៃផែនការតាំងទីលំនៅរបស់សហភាពអឺរ៉ុប។
ភាពតានតឹងយូរអង្វែងទាំងនេះរវាងសហភាពអឺរ៉ុប និង Poland បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលការប្រយុទ្ធប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌បានកើនឡើង។
ខណៈដែលសហភាពអឺរ៉ុបឆ្លើយតបដ៏មានសក្តានុពលនោះ ទន្ទឹមនឹងនេះដែរ ច្បាប់ប្រព័ន្ធតុលាការអាចត្រូវបានអនុម័តនៅចុងសប្តាហ៍នេះ៕

ប្រភព: The Huffington Post ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧

No comments:

Post a Comment