Friday, July 21, 2017

ខេត្តស្វាយរៀង បើកកិច្ចប្រជុំពិភាក្សាការងារសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នេះ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្ត លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ឯវ ភិរម្យ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១-២២ សីហា ២០១៧ នៅខេត្តស្វាយរៀង។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត លោកនាយករងរដ្ឋបាល លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រ​ធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអភិបាលរងក្រុងស្វាយរៀង តំណាងសហភាពស​ហព័ន្ធយុវជនកម្ពុជាខេត្ត ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍គាំទ្រ និងផ្ដល់នូវកិច្ចសហការជានិច្ចជាមួយអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តស្វាយរៀង ឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងទប់ស្កាត់បាននូវភាពអសកម្មនានាដែលអាចកើតឡើងជាយថាហេតុធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រឡង។ ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានទទួលយកនូវសំណូមពរមួយចំនួនដែលលើកឡើងដោយតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ដោយបានប្រគល់ជូនមន្ទីរ-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ សហការធ្វើការដោះស្រាយឱ្យបានល្អប្រសើរ និងចប់សព្វគ្រប់ឱ្យបានមុនថ្ងៃប្រឡង៕





No comments:

Post a Comment