Friday, July 21, 2017

ស្តាប់វិទ្យុអាស៊ីសេរី ធ្វើឱ្យយើងស្គាល់កាន់តែច្បាស់លាស់ជំពូកមនុស្សដែលគ្មានការទទួលខុសត្រូវដោះសារយករួចខ្លួន និងទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើអ្នកដទៃ

នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកឈ្មោះ Boulam San បានបង្ហោះផ្សាយនូវអត្ថបទមួយសម្រាប់សាធារណជនធ្វើការត្រិះរិះពិចារណាពីចរិតហ្ស៊ីនរបស់ក្រុមប្រឆាំងផ្កាប់មុខនៅកម្ពុជា តាមរយៈកិច្ចពិភាក្សាវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី២០ កក្កដា ២០១៧ ដោយដាក់ចំណងជើងថា «អស្ចារ្យ! ស្តាប់កិច្ចពិភាក្សាវិទ្យុអាស៊ីសេរីយប់នេះបានដឹងថាអស្ចារ្យ ធ្វើឱ្យយើងស្គាល់កាន់តែច្បាស់លាស់នូវជំពូកមនុស្សដែល គ្មានការទទួលខុសត្រូវ ហើយដោះសារយករួចខ្លួន និងទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើអ្នកដទៃ»

ហ្វេសប៊ុក Boulam San បានបញ្ជាក់ថា៖ តេជគុណ ប៊ុត ប៊ុនតិញ ដោះសារថាមិនបានពាក់ព័ន្ធរឿងបុណ្យខួបលោក កែម ឡី ហើយចំអកឱ្យគ្រួសារលោក កែម ឡីថា ធ្វើបុណ្យគេត្រូវចំ​ណា​យអ៊ីចឹងហើយ។ ឱ! ម្ចាស់ថ្លៃអើយ គ្រួសារក្រីក្រណាមានលុយចំណាយរាប់ម៉ឺនដុល្លារនោះមិន​តែប៉ុណ្ណោះ តេជគុណ ទម្លាក់កំហុសរឿងជំពាក់លុយថ្លៃបបរថា មកពីគ្រួសារសពលោក កែម ឡី មិនចេះគ្រប់គ្រងលុយ និងបានប្រមាថដល់សទ្ធារបស់អ្នកជួយដោះទុក្ខគ្រួសារលោក កែម ឡី ថែមទៀត។ ឱ! ម្ចាស់ថ្លៃ ជាសង្ឃ ប្រមាថបុណ្យ ហើយចោទគេដោយអសុទ្ធចិត្តថា ប​ង្កើតព្រឹត្តិការណ៍។

ចំណែកឯបុគ្គលដូចលោក ហុង លឹម មិនបានឆ្លើយតបការចោទប្រកាន់របស់តេជគុណ ប៊ុត ប៊ុនតិញ ដែលថា អ្នករៀបចំបុណ្យខួបលោក កែម ឡី គឺអ្នកនៅមែលប៊ន ប្រទេសអូស្ត្រាលី នោះទេ។ ដើម្បីកុំឱ្យ ហុង លីម កុនខ្លួន ជុន ច័ន្ទបុត្រ កំពូលអ្នកសម្បូរល្បិចខូចបានបង្វែរសំណួរទៅ​​សួររឿងផ្សេងដើម្បីបើកឱកាសឱ្យ ហុង លីម ជេរប្រមាថលោក ហ៊ុន សែន វិញជំនួសឱ្យការបកស្រាយរឿងកិបកេងលុយបុណ្យ។ ហុង លីម អំពាវនាវទៅគ្រួសារសពលោក កែម ឡី ថាលោកអាចជួយរៃអង្គាសប្រាក់ជួយបាន។ ចុះពេលលោក កែម រិទ្ធីសិទ្ធិ អំពាវនាវរកសប្បុរ​សជនឱ្យជួយព្រោះលោក ជំពាក់ថ្លៃបបរជិត 8000$ ហេតុអីគ្មានអ្នកណាអើពើសោះ???? ឱ! ព្រះអើយ! តើពួកនេះជាមនុស្សបែបណា? ជុន ច័ន្ទបុត្រ មិនដែលចោលចរិតអាក្រក់ខ្វះវិជ្ជាជីវៈរបស់ខ្លួន ដែលចាំចាក់ចេក ចាក់ស្ករ សើចរបៀបហៃអើឥតអៀនខ្មាស់ ពេលណាវាគ្មិននិ​យា​យចំចំណុចដែលខ្លួនបើកផ្លូវឱ្យនិយាយ។ សួរ​អែបអប ធ្លុងតែមួយទោះឆ្លើយមិនបានសាច់ការក៏មិនកាត់ មិនដេញដោល រកឬសគល់រឿងលុយជំពាក់ថ្លៃបុណ្យ តែបែរជាពង្វាងទៅរឿងផ្សេងខុសប្រធានបទ។

សរុបមក រឿងជំពាក់លុយថ្លៃបុណ្យគ្មានចម្លើយក្រៅពីដោះសារយករួចខ្លួន ហើយបែរជាប​ន្ទោសគ្រួសារសព ប្រមាថអ្នកមានសទ្ធាជួយដោះទុក្ខ គ្រួសារសពលោក កែម ឡី និងខំបង្វែរឱ្យមហាជនខ្លះយល់ច្រឡំថា គេបង្កើតព្រឹត្តិការណ៍ទៅវិញ។ ចុះខ្លួនឯងអួតក្តែងៗថាជាអ្នក កែម ឡី និយម ដើររៃអង្គាសលុយគ្រប់កន្លែង តែទីបំផុតទុកឱ្យគ្រួសារសពរងទុក្ខជំពាក់លុយគេរាប់ម៉ឺនដុល្លារមិនមែនជាអ្នកបង្កើតបញ្ហាទេឬអ្នកជួយទៅជាត្រូវគេចោទថាជាអ្នកបង្កើតព្រឹត្តិការណ៍ទៅវិញនេះហើយគេហៅថាមាត្រាទី៤ ចោររួចខ្លួន ម្ចាស់ជាប់គុកនោះ។

អាសូរប្រទេសជាតិណាស់ដែលមានមនុស្សបែបនេះ មានសង្ឃបែបនេះ និងមានវិទ្យុបែបនេះ! ពេលនេះ យើងបានស្គាល់កាន់តែច្បាស់ហើយ សារជាតិពួកប្រឆាំង គឺជំពូកមនុស្សដែលគ្មានការទទួលខុសត្រូវ បង្កើតបញ្ហា ហើយទម្លាក់កំហុសលើគេ។ មិនគួរបណ្តោយឱ្យជំពូកមនុស្សអស់នេះបន្តលេងប៉ាហ៊ីបោកប្រាស់គេដើម្បីអុកឡុកសង្គមខ្មែរតទៅទៀតបានទេ៕




No comments:

Post a Comment