Friday, July 21, 2017

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ ផ្តល់ថវិកា​ជួយចាក់ដី​គ្រួសចំនួន​ ២០ឡានធំ ​ក្នុងបរិវេណ​សាលា​បឋមសិក្សា​ពោធិ៍រៀង​

ជាការឆ្លើយតប និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ លោកគ្រូ~អ្នកគ្រូ និងសិស្សានុសិស្សនៅភូមិពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ មាល័យ បានផ្តល់ថវិកាជួយចាក់ដីគ្រួសចំនួន ២០ឡានធំក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍រៀង និងជួយជុសជុលផ្លូវលំក្នុងភូមិ ដែលមានប្រវែងខ្លីៗ សរុបប្រវែង៣០០០ម៉ែត្រ (ក្នុងភូមិគោកអំពិល និងភូមិពោធិ៍រៀង)។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំងចាក់ និងជួសជុលនៅទីនោះជាមួយក្រុមការងារ និងប្រជាពលរដ្ឋម្ចាស់ឆ្នោត៕






No comments:

Post a Comment