Monday, July 24, 2017

ក្រសួង​សុខាភិបាល អំពាវ​នាវឲ្យប្រជាពល​រដ្ឋប្រុង​ប្រយ័ត្នជំងឺផ្ដាសាយ​ប្រភេទ​ថ្មី H7N9​


ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋមាន ការប្រុងប្រយ័ត្នអំពីជំងឺផ្ដាសាយប្រភេទ ថ្មីH7N9 ទោះជាកម្ពុជាមិនទាន់មានរោគសញ្ញាជំងឺប្រភេទនេះក៏ដោយ ខណៈដែលប្រទេស មួយចំនួនបានផ្ទុះឡើងនូវជំងឺ ប្រភេទនេះ។
ក្នុងសិក្ខាសាលាផ្សព្វផ្សារជំងឺឆ្លង នៅមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៧ លោក លី វ៉ាន់ ប្រធាននាយកដ្ឋានជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអោយដឹងថា ជំងឺផ្តាសាយប្រភេទថ្មីH7N9 នេះ វាបានកើតឡើងនៅប្រទេសមួយចំនួនដូចជាប្រទេសចិន ភូមា និងវៀតណាម ហើយជំងឺប្រភេទថ្មីនេះវាកើតទៅលើសត្វបក្សី គោ ជ្រូក មាន់ ទាជាដើម និងមានលក្ខណ:ធ្ងន់ធ្ងរជាងជំងឺផ្តាសាយប្រភេទH5N1 ព្រោះវាឆ្លងពីសត្វទៅមនុស្ស។
លោកបានបញ្ជាក់ថា ជំងឺប្រភេទH7N9 ឆ្លងតាមយៈការប៉ះពាល់បក្សីផ្ទុកវីរុស ឬបរិស្ថានកខ្វក់ ហើយវាបណ្តាលអោយអ្នកជំងឺមានអាការៈ គ្រុនក្តៅ ក្អក និងដកដង្ហើមខ្លី ហើយអ្នកកើតជំងឺនេះ ភាគច្រើនបណ្តាលអោយរលាកសួតធ្ងន់ធ្ងរ។
ប្រសិនបើមានអាការៈដូចខាងលើប្រជាពលរដ្ឋអាចហៅទូរស័ព្ទ២៤ម៉ោងទៅកាន់លេខ១១៥ ដើម្បីរាយការណ៍ ក៏ដូចជាទទូលបានព័ត៌មានពីការណែនាំ ទទួលបានសេវាព្យាបានដល់កន្លែង និងទប់ស្កាត់ការរីករាលដាលនៃជំងឺ H7N9 បានទាន់ពេល។
លោកក៏បានធ្វើការណែនាំផងដែរ ទៅដល់ប្រជាពលរដ្ឋកុំអោយបរិភោកសាច់សត្វដែលមានជំងឺ ឬស្លាប់ ព្រោះបណ្តាលអោយឆ្លងជំងឺប្រភេទ H7N9។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមខែមិថុនា ឆ្នាំ២០១៧ លើពិភពលោកមានករណីកើតជំងឺ H7N9នេះ សរុប១៥៣៣ ក្នុងនោះស្លាប់៥៩១នាក់ បានរាយការណ៍ទៅអង្គការពិភពលោក ។ អ្នកវិទ្យាសាស្រ្ដរំពឹងថា ករណីកើតលើមនុស្សនឹងបន្ដមានទៀត ពីព្រោះវីរុសនៅតែបន្ដរកឃើញនៅលើសត្វ និងបរិស្ថាន៕



No comments:

Post a Comment