Monday, July 24, 2017

លោកឧត្តមសេនីយ៍ត្រី នុត នន្ទ នាំយកទៀនព្រះវស្សា និងគ្រឿងបរិក្ខាទៅប្រគេនព្រះសង្ឃនៅវត្តគគីរ នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង

ស្វាយរៀង៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧  លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរងនាយសេនាធិការ តំណាងដ៍ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោក ពេញ ជា អភិបាលនៃគណៈអភិបាលស្រុករមាសហែក អមដំណើរដោយលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ព្រមទាំងសហការី បាននាំយកនូវទៀនព្រះវស្សា និងគ្រឿងបរិក្ខាទៅប្រគេនថ្វាយព្រះសង្ឃគង់នៅវត្តគគីរ នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ពិធីប្រគេនថ្វាយព្រះសង្ឃនេះ គឺដើម្បីឧទ្ទិសដល់ដួងវិញ្ញាណខ័ណ្ឌ បុព្វការីជន ដែលបានចែកឋានទៅហើយនោះ ដែលក្នុងពិធីនេះលោកឧត្តមសេនីយ៍មេបញ្ជាការរង បានប្រគេនដល់ព្រះសង្ឃគង់នៅវត្តគគីររួមមាន៖ ទៀនព្រះវស្សា ចំនួន ០១ គូរ អង្ករ ១០០ គីឡូក្រាម មីយើង ៤កេះ ទឹកក្រូច ៤កេះ ទឹកសុទ្ធ ៤កេះ ទឹកដោះគោ១ កេះធំ ត្រីខកំប៉ុង ១០០ កំប៉ុង ទឹកត្រី ៤យូ ទឹកស៊ីអីវ ៤យួរ តែ ៤កញ្ចប់ធំ ស្កសរ ២០ គីឡូក្រាម នុំធុង ២ធុងធំ ប៊ីចេង៤ គីឡូក្រាម និងចង្ហាន់៥ ស្រាក់ ស្លាដក់ ៥ កញ្ចប់ថវិកាសម្រាប់ព្រះសង្ឃ១ អង្គ ៥០ ,០០០ រៀល ព្រមទាំថវិកាសម្រាប់កសាងវត្ត ចំនួន ១,២០០,០០០ រៀល និងប្រេងម៉ាស៊ូតចំនួន ៦០ លីត្រ សរុបថវិកាទាំអស់ចំនួន ៤,៣៥០,០០០ រៀល៕






No comments:

Post a Comment