Monday, July 24, 2017

ប្រធានក្រុមការងារ ចុះជួយស្រុកកំពង់លែង ជំរុញអាជ្ញាធរគ្រប់លំដាប់​ថ្នាក់បំរើសេវា​ និង ដោះស្រាយ​សំណូមពរ​ជូនប្រជាពលរដ្ឋ​អោយបាន​ទាន់ពេលវេលា​

កំពង់ឆ្នាំង៖ លោកចេង ញ៉ាន់ និង លោក កែវ ពៅ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកកំពង់លែង បានជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បំរើសេវា និងចុះជួបបងប្អូនប្រជាពលរដ្ឋដោះស្រាយសំណូមពរដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ដើម្បីឱ្យពួកគាត់បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស។
លោក ចេង ញ៉ាន់ និង លោក កែវ ពៅ បានជំរុញបែបនេះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់លែង ក្នុងពិធីជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ក្នុងស្រុកកំពង់លែង។
លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ ភូមិ ទាំងអស់ របស់គណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះទៅ គឺត្រូវធ្វើការពង្រឹងស្មារតី ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ឲ្យកាន់តែបានល្អប្រសើរជាងមុន។ ត្រូវខិតខំបំពេញការងារស្នូលរបស់ខ្លួន ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន ដើមី្បធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវា និងការអភិវឌ្ឍ ដើមី្បបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ខ្លួន៕





No comments:

Post a Comment