Monday, July 24, 2017

អន្តរជាតិកោតសរសើរកម្ពុជាមានវឌ្ឍនភាពល្អ ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ ៩០-៩០-៩០ នៃការប្រយុទ្ធប្រឆាំងជំងឺអេដស៍

នៅក្នុងកិច្ចប្រជុំអន្តរជាតិនៅទីក្រុងប៉ារីស កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែលបានដឹកនាំគណ:ប្រតិភូក្រសួងសុខាភិបាលកម្ពុជាទៅចូលរួមកិច្ចប្រជុំនេះ បានទទួល​នូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ដោយអង្គ​ប្រជុំ​បានបញ្ជាក់យ៉ាងដូច្នេះថា ការសម្រេចបាននូវចំណុចកំណត់ទុកជាមុន ៩០-៩០-៩០ បកស្រាយទៅជា​ចំនួន ៧៣% នៃអ្នកផ្ទុកមេរោគអេដស៍ត្រូវបានបង្រ្កាបវីរុសអេដស៍បាន។
របាយការណ៍វឌ្ឍនភាពប្រយុទ្ធប្រឆាំងជំងឺអេដស៍លើសកលលោកឆ្នាំ២០១៧ បានបង្ហាញឲ្យដឹងថា នៅលើ​ពិភពលោកមានប្រទេសចំនួន៧ សម្រេចបាន ឬសម្រេចបានលើសពីកម្រិតនៃការកំណត់ការ​បង្ក្រាប​វីរុស​អេដស៍​នៅឆ្នាំ២០១៦ ដូចជា៖ Botswana, Cambodia, Denmark, Iceland, Singapore, Sweden, the United Kingdom of Great Britain and Northern Ireland។ ប្រទេសចំនួន ១១ទៀត គឺនៅជិត​ដល់ក​ម្រិត​ដែលអាចសម្រេចបាន មានដូចជា៖ Australia, Belgium, France, Germany, Italy, Kuwait, Luxembourg, Netherlands, Spain, Swaziland and Switzerland។

ខាងក្រោមនេះជាឯកសារ ដែលទទួលបានពីគណៈប្រតិភូក្រសួងសុខាភិបាល​កំពុងចូលរួមកិច្ចប្រជុំអន្តរជាតិ​នៅ​ទី​ក្រុង​ប៉ារីសថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ។




No comments:

Post a Comment