Monday, July 24, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមនឹងដើរតួនាទី យ៉ាងសំខាន់នៅក្នុងការបង្កើនលទ្ធភាពនៃការទទួលបានសេវាគាំពារសង្គម

នៅថ្ងៃ​ទី២៤​ ខែកក្កដា​ ឆ្នាំ២០១៧​ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន​ សែន បានថ្លែងថា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមនេះ នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើនលទ្ធភាពនៃការទទួលបានសេវាគាំពារសង្គមសម្រាប់មន្រ្តីសាធារណៈ កម្មករនិយោជិតនៃវិស័យឯកជន និងប្រជាពលរដ្ឋនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោក បានថ្លែងដូ​ចនេះក្នុងឱកាសអញ្ជើ​ញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ក្របខ័​ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវស្ថានភាពល្អប្រសើរក្នុងការផ្តល់សេវាគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋកម្ពុជាស្របតាមចក្ខុវិស័យថ្មីនៃប្រព័ន្ធគាំពារសង្គមនេះ រាជរដ្ឋាភិបាលខិតខំបង្កើតកម្មវិធី និងយន្តការនានាជាជំហានៗថែមទៀតដើម្បីឈានទៅបង្កើតជាបណ្តើរៗទៅរកការគ្រប់ដណ្តប់ដ៏ទូលំទូលាយនិងគ្រប់ជ្រុងជ្រោយដែលផ្តោតជាពិសេសលើការគាំពារចំពោះប្រជាពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងលើការកសាងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងគោលដៅធានាប្រសិទ្ធភាព និងចីរភាពនៃប្រព័ន្ធគាំពារសង្គមទៅអនាគត៕





No comments:

Post a Comment