Monday, July 24, 2017

រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងផ្តល់ជំនួយផ្នែក​ថវិកាសម្រាប់​ការសិក្សា​​ស្រាវជ្រាវ ស្តីពីប្រ​ព័ន្ធអេកូឡូ​ស៊ីក្នុងបឹង​ទន្លេសាប​​


លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងផ្តល់ជំនួយផ្នែកថវិកាសម្រាប់ការសិក្សាស្រាវជ្រាវស្តីពី ប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាបកម្ពុជា។
នេះគឺជាការថ្លែងរបស់ លោក សាយ សំអាល់ ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីប្រព័ន្ធអេកូឡូស៊ីចរន្តទឹក ជំនន់នៅខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកក្កដា។
លោកបានលើកឡើងថា “ការសិក្សាស្រាវជ្រាវ គឺជាផ្នែកសំខាន់បំផុតដែលនឹងផ្តល់ជាទស្សនៈទានដល់ ការធ្វើគោលនយោបាយដើម្បីការពារ និងថែរក្សាធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា”។
លោករដ្ឋមន្ត្រីបានលើកឡើងថា ឯកសារស្តីពីធនធានធម្មជាតិនៅកម្ពុជា នៅមានកម្រិត ដែល ចាំ បាច់ ត្រូវ តែ មានការសិក្សាបន្ថែមដើម្បីជាឃ្លាំងនៃចំណេះដឹង និងជាទុនសម្រាប់ការសិក្សា ស្រាវ ជា្រវ របស់ អ្នក សិក្សា ជំនាន់ក្រោយ៕




No comments:

Post a Comment