Monday, July 24, 2017

ប្រជាពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃប្រមាណ១,០០០នាក់ពីក្រុមគ្រូពេទ្យខេត្តឃ្យូងសាងប៊ុកដូ សាធាររដ្ឋកូរ៉េ

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ដោយបានការសម្របសម្រួលរបស់លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ស​ហ​ការដោយលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានធ្វើការទទួលពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារដោយឥតគិតថ្លៃប្រមាណ១,០០០នាក់ហើយ លើជំងឺទូទៅ ធ្មេញ ភ្នែក និងជំងឺជាច្រើនមុខទៀតនៅការិយា​ល័យអ្នកតំណាងរាស្រ្តខេត្ត។

កម្មវិធីព្យាបាលនេះ ទទួលបានការអបអរសាទរ និងរីករាយបំផុតពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលនេះបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋតាមជនបទ។ កម្មវិធីព្យាបាលជំងឺនេះ នឹងបន្តនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ទៀត ដែលមានក្រុមគ្រូពេទ្យរង់ចាំព្យាបាលជំងឺសរុប៨៧នាក់ផងដែរ៕






No comments:

Post a Comment