Monday, July 24, 2017

សមាគមអតីតយុទ្ធជន និងថ្នាក់ដឹកនាំក្នុខេត្តកំពង់ឆ្នាំង ទៅគោរពវិញ្ញាណក្ខន្ធមន្ត្រីចូលនិវត្តន៍មួយរូប!

នៅវេលាម៉ោង ១៥:០០ នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ត្រី ធន ធឿន ប្រធាន​សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ចក់​​ កែវចំរេីន ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជនខេត្ត រួមនឹងមន្រ្តីក្រុមការងារ​ ​ស.អ.ក ខេត្ត ក្រុងសង្កាត់ និងកងកម្លាំងប្រដាប់អាវុធ បានអញ្ជេីញចូលរួម គោរពវិញ្ញាណក្ខន្ធ​សព​ លោក​ រ័ត្ន សារ៉ន អតីតជាមន្រ្តីនគរបាល ចូលនិវត្តន៍ ដែលទេីបនឹងទទួលមរណភាព​ នៅវេលាម៉ោង​​ ០២:៣០ នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិត្រពាំងចឹកសារ​ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

​​ក្នុងឱកាសនោះ លោកប្រធាន បានប្រគល់ថវិកាវិកា បេឡាមរណសង្រ្គោះរបស់សមាគមអតីតយុទ្ធជន​ ចំនួន​ ៤,០០០,០០០​ រៀល(បួនលានរៀល) ជូនលោកស្រី​​ ឃៀង ​សុន​​ ត្រូវជាភរិយា​សព​​​ ។

ដេីម្បីជាការតបស្នងស្នងសងគុណ​ ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា, លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជន​កម្ពុជា, ប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំ​ង រួមនឹងមន្រ្តីក្រុមការងារ​ ស.អ.ក ទាំងអស់ ដែលបាននាំ​យក នៅថវិកា​បេឡាមរណសង្រ្គោះ របស់សមាគមអតីតយុទ្ធជនកម្ពុជា ​មកប្រគល់ជូនគ្រួសារសពដើម្បីការប្រារព្ធពិធីបុណ្យបានទាន់ពលវេលា។​ នាឱកាសពេលនេះ​ លោកស្រី​ ឃៀង សុន​ បានមានស្រសាសន៍ ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ​សម្តេច ប្រធាន, អស់លោក លោកស្រី​ ​ទាំងអស់ ដែលបានយកថវិកាមកប្រគល់ជូនលោកស្រី​​ ក្នុងការចាត់ចែងធ្វេីបុណ្យសព​ ស្វាមីរបស់លោកស្រី​ ៕








No comments:

Post a Comment