Monday, July 24, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយាអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅប្រទេសចិន


នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយាបានអញ្ជើញថ្វាយ ព្រះរាជដំណើរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី មុនិនាថ សីហនុ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ។
នៅក្នុងទំព័រហ្វេសប៊ូកលោកនាយរដ្ឋមន្ត្រីហ៊ុន សែន បានបង្ហោះសារផងដែរថា
កូនចៅ ចៅទួត សូមក្រាបថ្វាយព្រះពរព្រះអង្គទ្រង់មានព្រះរាជសុវត្ថិភាពក្នុងការយាងដំណើរទៅកាន់ ប្រទេសចិន និងមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់បំផុតសម្រាប់ប្រជារាស្ត្រទូទាំងប្រទេស៕












No comments:

Post a Comment