Thursday, July 27, 2017

កម្ពុជ-ចិន ស្វែងយល់​ពីស្ថានភាពជាក់​ស្តែងពាក់ព័ន្ធ​នឹងកា​រវិនិយោគ និង​ការធ្វើពា​ណិជ្ជកម្មរូ​មគ្នា​

នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យគណៈប្រតិភូវិនិយោគគិនចិនមកពីទីក្រុងសៀងហៃ ដឹកនាំដោយ លោក យូ លីងហ្សុង (Yu Ling Xiong) ប្រធានក្រុមហ៊ុន Shanghai Zheshang Business Industrial Group Co., Ltd ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងចិន-កម្ពុជា ការបង្កើតសមាគមពាណិជ្ជករចិន-កម្ពុជា ប្រចាំទីក្រុងសៀងហៃ ដើម្បីចែករំលែកព័ត៌មានទៅវិញទៅមក និងសំណើសុំរៀបចំឲ្យមានជំនួបប្រជុំរវាងសហគ្រិន និងពាណិជ្ជករចិន-កម្ពុជា នៅដំណាច់ខែសីហា ឆ្នាំ២០១៧ ដែលនឹងមានការចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគ និងពាណិជ្ជកម្មចិន ប្រមាណជាង ២០០ក្រុមហ៊ុន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ។

ឆ្លើយតបទៅនឹងសំណើខាងលើ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនដល់ប្រតិភូពីតួនាទី ភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ការវិនិយោគរបស់ភាគីចិននៅកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សក្តានុពលរបស់កម្ពុជា និងការលើកទឹកចិត្តនានាក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
លោក បានបន្តទៀតថា លោកសូមគាំទ្រ ទៅនឹងសំណើបង្កើតសមាគមពាណិជ្ជករចិន-កម្ពុជា ប្រចាំនៅសៀងហៃ និងសូមឲ្យមាននៅកម្ពុជាផងដែរ ដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគ ពាណិជ្ជកម្ម ជូនគ្នាទៅវិញទៅមក។
ចំពោះសំណើសុំរៀបចំជំនួបប្រជុំរវាងសហគ្រិន និងពាណិជ្ជករចិន-កម្ពុជា នៅដំណាច់ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ លោកបានឯកភាពជាគោលការណ៍ និងស្នើសុំឲ្យភាគីទាំងពីរជួបពិភាក្សាគ្នាលម្អិតបន្តទៀត ដើម្បីរៀបចំឲ្យបានទាន់ពេលវេលាតាមការស្នើសុំ ក្នុងគោលបំណងដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍ ផ្លូវ១ ខ្សែក្រវ៉ាត់១ (One Belt One Road Development Strategy) ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីចិន ស៊ី ជីនភីង៕



No comments:

Post a Comment