Thursday, July 27, 2017

(សូមទស្សនាវីដេអូ)រដ្ឋមន្ត្រីក្រសួងវប្បធម៌ ស្នើឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំនៅកម្ពុជា បន្តជួយដល់វិស័យវប្បធម៌



នៅក្នុងជំនួបពិភាក្សាការងារនាទីសី្តការក្រសួង កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ លោកស្រី ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតថ្មីរបស់សាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បន្តជួយដល់វិស័យវប្បធម៌នៅកម្ពុជាបន្ថែមទៀត ព្រោះថាកិច្ចសហប្រតិបតិ្តការវប្បធម៌ កម្ពុជា បារាំង នាពេលក​ន្លងមក និងបច្ចុប្បន្ន រួមមានកិច្ចព្រមព្រៀងស្តីពីការប្តូរបញ្ញើវត្ថុសិល្បៈ រវាងសារមនី្ទរជាតិកម្ពុជា និងសារមនី្ទរជាតិនៃសិល្បៈអាស៊ីហ្គីម៉េ និងបញ្ចប់កិច្ចព្រមព្រៀងនាឆ្នាំ២០២០។

ជាមួយគ្នានេះដែរ ក៏នៅមានកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសហប្រតិបតិ្តការកិច្ចការអភិរក្ស និងជួសជុលរូបចម្លាក់រវាងសាលាបារាំងចុងបូព៌ា និងសារមន្ទីរជាតិកម្ពុជា និងកិច្ចព្រមព្រៀងសហផលិតកម្មភាពយន្ត អនុ ញ្ញាតឱ្យផលិតករនៃប្រទេសបារាំង កម្ពុជា រួមសហការគ្នាដើម្បីផលិតស្នាដៃភាពយន្ត និងការផ្លាស់ប្តូរនិសិ្សត សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវពីប្រទេសកម្ពុជា ទៅប្រទេសបារាំង និងពីប្រទេសបារាំង មកកម្ពុជាដើម្បីបង្កើតកម្មវិធីសិក្សាសញ្ញាបត្រពីក្នុងពេលតែមួយក្រោមកិច្ចសហប្រិតបតិ្តការរវាង អ៊ីណាល់កូ និងសាកលវិទ្យាល័យ ដែលធ្វើឡើងក្នុងមួយឆ្នាំម្តង និងកិច្ចសហប្រតិបតិ្តការរវាងសាលាចុងបូព៌ាដើម្បីអភិវឌ្ឍការស្រាវជ្រាវបុរា​ណ​វិទ្យា និងស្ថាបត្យកម្ម ការអភិរក្សបេតិកភណ្ឌ បញ្ចប់កិច្ចព្រមព្រៀងនាឆ្នាំ២០២១ និងកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំក្នុងការជួយផ្តល់ជម្រកស្នាក់នៅដល់កុមារដែលងាយរងគ្រោះ និងការហ្វឹក​ហ្វឺនវិជ្ជាជីវៈ នៅអង្គការហ្វារពន្លឺសិល្បៈ។

ក្រៅពីការលើកឡើងរបស់លោកស្រីរដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅក្នុងជំនួបពិ​ភាក្សានោះដែរ ភាគីទាំងពីរ  ក៏បានលើកយកចំនុចធំៗចំនួន៣ ដើម្បីពិភាក្សាគ្នារួមមាន៖  ទី១-គណៈកម្មាធិការសម្របសម្រួលអន្តរជាតិអង្គរ នឹងភ្ជាប់ជាមួយខួបតំបន់អង្គរ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២  ដោយផ្អែកលើអនុ សាសន៍ណែនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាការស្នើរបស់ អ៊ីកូមុស ទាក់ទងនឹងការចុះបញ្ជីបា្រសាទសំបូរព្រៃគុក ចូលជាសម្បតិ្តបេតិ​កភ​ណ្ឌពិភពលោក ទាមទារត្រូវមានគណៈកម្មការសម្របសម្រួលអន្តរជាតិមួយដែរ តែមិនទាន់ឱ្យមានការបង្កើតថ្មីទេ ដោយរង់ចាំស្នើសហប្រធានសម្របសម្រួលអន្តរជាតិអង្គរ បន្ថែមនៅសំបូរព្រៃគុកមួយទៀត  ទី២- ផ្តោតលើគម្រោងជួសជុលបារាយណ៍ខាងលិចនៅតំបន់អង្គរ រវាងបារាំង និងអាជ្ញាធរជាតិអប្សរា បន្តកិច្ចសហប្រតិបតិ្តការរហូតដល់ឆ្នាំ២០១៨ និងទី៣- ការត្រៀមរៀបចំពិធីបុណ្យខួបបេតិកភណ្ឌអង្គរផងផងដែរ៕






No comments:

Post a Comment