Thursday, July 27, 2017

កម្លាំងស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង ចុះរាវរកគ្រាប់មិនទាន់​ផ្ទុះសេសសល់​ពីសង្គ្រាម​ នៅទីតាំង​សាងសង់​សាលាឃុំពាម​ ស្រុកសាមគ្គី​មានជ័យ​

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងស៊ីម៉ាក់នៃវិទ្យាស្ថានសកម្មភាពមីនខេត្តកំពង់ឆ្នាំង បានចុះមករាវរកគ្រាប់មិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម នៅទីតាំងសាងសង់សាលាឃុំពាម ស្រុកសាមគ្គីមានជ័យ តាមសំណើរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

គួរបញ្ជាក់ថា ផ្អែកតាមទិន្នន័យស្រាវជ្រាវមូលដ្ឋាន ទីតាំងនេះគឺស្ថិតក្នុងចម្ការគ្រាប់មួយកន្លែង។ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុអំឡុងពេលសាងសង់ ក៏ដូចជាពេលដាក់ឲ្យប្រើប្រាស់ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពង់ឆ្នាំង តាមរយៈគណៈកម្មាធិការសកម្មភាពមីនខេត្ត បានស្នើសុំស៊ីម៉ាក់ ចុះជួយបោសសម្អាតផងដែរ៕




No comments:

Post a Comment