Thursday, July 27, 2017

កងកម្លំាងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំនៃញ្ជាការ ដ្ឋានតំបន់ ប្រតិបតិ្តការ សឹករងកំពង់ធំ បានប្រជុំថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ក្រោមអធិបតីភាព លោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀមបម្រុងកម្លាំងនៅនឹងកន្លែង សម្រាប់ជួយសង្រ្គោះប្រជាជនយើងដែលរងគ្រោះដោយទឹកជំនន់ ។ គ្រប់បណ្ដាកងឯកភាពទាំងអស់ក្រៅពីការត្រៀមបម្រុងកម្លាំងនៅនឹងកន្លែងសម្រាប់ចល័តអន្តរាគមន៍ ត្រូវពិនិត្យមើលមធ្យោបាយក្នុងការសង្គ្រោះប្រជាពលរដ្ឋផងដែរ ។

កងកម្លំាងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ។ ស្ថានភាពទឹកភ្លៀងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យទឹកស្ទឹងសែនឡើងយ៉ាងគំហុកជិតដល់កម្រឹតប្រកាសអាសន្ន៕









No comments:

Post a Comment