Thursday, July 27, 2017

នគរបាលការពារបេតិកភណ្ឌ ក្រសួងមហាផ្ទៃ និងអាជ្ញាធរអប្សរា រួមគ្នាទប់ស្កាត់ភាពអនាធិបតេយ្យនៅតំបន់អង្គរ

សៀមរាប៖ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នៃក្រសួងមហាផ្ទៃ បានជួបពិភាក្សាគ្នាជាមួយអាជ្ញាធរ អប្សរា នៅដើមសប្តាហ៍នេះ ដើម្បីរួមគ្នាទប់ស្កាត់សកម្មភាព អនាធិបតេយ្យមួយចំនួន ដែលកើតមានឡើង នៅតំបន់អង្គរ ក្នុងនោះរួមទាំងការទប់ស្កាត់ការបង្ហោះ Drone និងសង់សំណង់ខុសច្បាប់ជាដើម។

លោក លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា អនុវត្តតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងដោយទទួលបាន បទបញ្ជាផ្ទាល់ ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកបានដឹកនាំ អនុប្រធាននាយកដ្ឋាន មួយចំនួន និងប្រធានអង្គភាពប្រចាំតំបន់អង្គរជួបប្រជុំ ប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិអប្សរា ដែលដឹក នាំដោយលោក សុខ សង្វារ អគ្គនាយករងអជ្ញាធរជាតិអប្សរា ដើម្បីទប់ស្កាត់ សកម្មភាពអនាធិបតេយ្យមួយ ចំនួន ដែលអាចកើតមានឡើងនៅតំបន់អង្គរ។

លោក លី ឡាយ បានបញ្ជាក់ថា ៖ នេះជាលទ្ធផលជំនួបលើកទី៤ រវាងនាយកដ្ឋាននគរបាលការពារ បេតិកភណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ជាមួយអាជ្ញាធរជាតិអប្សរា ហើយយើង បានផ្តោតសំខាន់លើបញ្ហាចំនួន៤រួមមាន៖ ទី១-វិធានការបង្ការ ទប់ស្កាត់ការបង្ហោះ Drone និងឧបករណ៍ ផ្សេងៗទៀតនៅតំបន់អង្គរ និងនៅតាមតំបន់រម្មណីយដ្ឋាននានា ទី២-វិធានការទប់ស្កាត់ និងបង្ក្រាបសំណង់ ខុសច្បាប់មួយចំនួនដែលបាន​ និងកំពុងកើតមាននៅតំបន់ហាមឃាត់ នៃរម្មណីយដ្ឋានអង្គរ ទី៣-បង្កើតគណៈ កម្មការ​ សហការរៀបចំសណ្តាប់ធ្នាប់ ការលក់ដូររបស់បងប្អូនអាជីវករ នៅមុខប្រាសាទអង្គរវត្ត​ និងតំបន់ មួយចំនួនទៀត ឱ្យមានភាពប្រសើរឡើង និងទី៤- បន្តពិភាក្សាលើគម្រោង ស្នើសុំរបស់ អាជ្ញាធរជាតិអប្សរា ស្តីពីការដោះដូរទីតាំងអង្គភាពនគរបាល ការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរឱ្យបានចេញឃ្លាតឆ្ងាយបន្តិច ពីមុខប្រាសាទអង្គរ៕






No comments:

Post a Comment