Thursday, July 27, 2017

ស្ថានភាព​ទឹកជំនន់​នៅខេត្ត​ឧត្តរមានជ័យ​ បានចាប់​ផ្តើមធូរស្រាល​បន្តិចហើយ​

តាមការបង្ហោះផ្សាយក្នុងទំព័រ Facebook BTV Cambodia ប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថានភាពទឹកជំនន់នៅខេត្តឧត្តរមានជ័យ បានចាប់ផ្តើមធូរស្រាលបន្តិចហើយ។ ទឹកជំនន់នៅផ្នែកខាងលើ ក្នុងស្រុកត្រពាំងប្រាសាទ បានស្រកចុះពី ០,៥០ – ០,៧០ ម ។ ទឹកបានហូរចាក់មកផ្នែកខាងក្រោម ( អាងទឹកតាម៉ុក ) ស្ថិតក្នុងស្រុកអន្លង់វែង ទឹកបាននឹងកំពុងហូរពីលើស្ពាន។

ទំព័រ Facebook បានបន្ថែមថា តែទោះជាបែបនេះក្តី តំបន់ភូមិឋានរបស់ប្រជាពលរដ្ឋនៅជុំវិញអាងទឹកនេះ ត្រូវបានក្រុមការងាររបស់ក្រសួង អន្តរាគមន៍ការពារបានទាំងស្រុង៕



No comments:

Post a Comment