Thursday, July 27, 2017

លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង បានអញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌ទី២៦

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌ទី២៦ មានទំហំ ៤ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ជូនគ្រួសារអ្នកមីង ម៉ោញ ប៉ែត អាយុ៤៤ឆ្នាំ ជាស្ត្រីមេម៉ាយ ទីទ័លក្រខ្លាំង មានជំងឺប្រចាំកាយ និងមានកូនច្រើនក្នុងបន្ទុក រស់នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

អំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន កង់១ និងថវិកាមួយចំនួន។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកាមួយចំនួផងដែរ៕







No comments:

Post a Comment