Thursday, July 27, 2017

ទឹកទន្លេមេគង្គលើ នឹងឡើងដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន!

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ជាក់ថា ទឹកទន្លេមេគង្គលើ នឹងឡើងដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ តទៅ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងអ្នកធ្វើដំណើរតាមជលយានគ្រប់ប្រភេទ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕


No comments:

Post a Comment