Thursday, July 27, 2017

បេឡាជាតិអតីតយុទ្ធជន ចាប់បើកផ្តល់ប្រាក់របបសន្តិសុខសង្គមប្រចាំខែកក្កដាឆ្នាំ២០១៧ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនតាមបណ្ដារាជធានី-ខេត្ត

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បេឡាជាតិអតីតយុទ្ធជន បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ របបសន្តិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដែ​លការបើកប្រាក់នេះធ្វើឡើងចា​ប់​ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០នាទីព្រឹក តទៅ។

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគ​ណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើនៅទូទាំងប្រទេស។

ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិអតីតយុទ្ធជនតាមប្រព័ន្ធទូ​រស័ព្ទលេខ_០២៣ ២១៣ ៥៨០៕


No comments:

Post a Comment