Wednesday, February 07, 2018

សិស្សវិទ្យាល័យហ៊ុនសែនកំពង់លែង នឹងសិក្សាតាម Video Conferent ជាមួយលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យព្រះស៊ីសុវត្ថិ

ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ លោកសំ ចាន់ថន អភិបាលស្រុកកំពង់លែង និងលោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង បានដឹកនាំសហការីទទួលបដិសណ្ឋារកិច្ចប្រតិក្រសួងប្រៃសណីយ៍ និងទូរគមនា​គមន៍ និងក្រុមការងារជនជាតិកូរ៉េ ដែលបានអញ្ជើញចុះពិនិត្យទីតាំងដើម្បីសិក្សាតម្លើងប្រព័ន្ធ Video Conferent (ប្រព័ន្ធបញ្ជូនសារតាមរយៈវីឌីអូ) សម្រាប់ឲ្យសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនកំពង់លែង ក្នុងការទំនាក់ទំនង និងរៀនសូត្របន្ថែមពីសាលាវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ។

គូសបញ្ជាក់ផងដែរថា នេះជាគម្រោងថ្មីមួយក្នុងចំណោម​អំណោយជាច្រើនទៀតរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជូនប្អូនៗនៅ វិទ្យាល័យហ៊ុនសែនកំពង់លែង ដែលគម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារប្រធានក្រុមការងារចុះជួយស្រុកកំពង់លែង ហើយក៏ជាគម្រោងសាកល្បងដំបូងគេដែរសម្រាប់ជាការរួមចំណែកលើកកម្ពស់វិស័យអប់រំ នៅកម្ពុជាតាមបែបទំនើបកម្ម៕


No comments:

Post a Comment