Wednesday, February 07, 2018

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកម្ភៈ ឆ្នាំ២០១៨ លោក អៀង វុធ អតីតអភិបាលរងខេត្តប៉ៃលិនត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ព្រំ សុខា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី ប្រតិភូក្រសួងមហាផ្ទៃ ប្រតិភូខេត្តប៉ៃលិនអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សានិងអភិបាលក្រុង/ ស្រុកទាំង៨ និង មន្រ្តីសាលាខេត្តកំពង់ឆ្នាំងជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក ឈូរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ស្វាគមន៍ស្ដីពីលទ្ធផលសកម្មភាពការងារសំខាន់ដែលរដ្ឋបាលខេត្តសម្រេចបាន។
កម្មវិធីបន្ទាប់ លោក អ៊ុ ចំរើន អានអនុក្រឹត្យប្រកាសផ្ទេរភារកិច្ច លោក អៀង វុធ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ។
មានមតិស្វាគមន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនោះ លោក ព្រំ សុខា អធិបតីអង្គពិធី បានមានប្រសាសន៍ថា រដ្ឋបាលទាន់សម័យ ជារដ្ឋបាលដែលចេះស្ដាប់ប្រជាជន និងប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ជារដ្ឋាបាលបម្រើប្រជាជន និងជម្រុញអោយមានការចូលរួម និងយល់ពីតម្លៃសណ្ដាប់ធ្នាប់ ដើម្បីធានាសន្ដិសុខ សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
លោកបាន បានបញ្ជាក់បន្ថែមថា ការផ្សាភ្ជាប់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋ គឺជាកត្តាជម្រុញ ឲ្យមានការចូលរួម ការកែទម្រង់ និងការអភិវឌ្ឍប្រកបដោយតម្លាភាព និងតាមបែបប្រជាធិបតេយ្យ។
ជាមួយគ្នានោះ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលជាអ្នករដ្ឋបាលត្រូវធានាឲ្យបាននូវសុខសន្ដិភាព សុវត្ថិភាព និងស្ថិរភាពឲ្យខាងតែបានដើម្បីទប់ស្កាត់ការពារបដិវត្តន៍ពណ៌នៅកម្ពុជា។ លោក បន្តថា វិធានការការពារបដិវត្តន៍ពណ៌បាន គឺនីតិរដ្ឋ។ នីតិរដ្ឋគឺការអនុវត្តច្បាប់កម្ពុជា៕



No comments:

Post a Comment