Wednesday, February 07, 2018

ភាគីចិន គាំទ្រវិស័យសកម្មភាពមីន ដោយការសហការជាមួយអាជ្ញាធរមីន លើការប្រតិបត្តិការមីននៅកម្ពុជា

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលជួបសំដែង ការគួរសម និងពិភាក្សាការងារជាមួយ លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅប្រទេសកម្ពុជា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលកិច្ចប្រជុំផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ លើវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានសំដែងនូវអំណរគុណ និងកោតសរសើរ ជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ដែលបាននិងកំពុង ជួយគាំទ្រដល់វិស័យសកម្មភាពមីននៅក្នុងប្រទេសកម្ពុជា និងសហប្រតិបត្តិការយ៉ាងពេញលេញ ជាមួយរាជ រដ្ឋាភិបាលកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ។

ជាមួយគ្នានោះ កិច្ចប្រជុំបានទទួលនូវលទ្ធផលជាផ្លែផ្កាយ៉ាងល្អ ដោយភាគីទាំងពីរបានឯកភាពបន្ត កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ លើវិស័យសកម្មភាពមីននៅក្នុងប្រទេសកម្ពុជា។



No comments:

Post a Comment