Wednesday, February 07, 2018

អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញ​សេចក្តីជូន​ដំណឹងស្តីពី​ “កម្មវិធីប្រកាស​ទ្រព្យសម្បត្តិ​ និងបំណុល​ សម្រាប់ឆ្នាំ២០១៨”​

នៅថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹងមួយឲ្យដឹងថា ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សូមធ្វើការជូនដំណឹងចំពោះលោក លោកស្រី ជាទីប្រឹក្សា ជំនួយការ ព្រមទាំងមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មានឋានៈ រឺមានឋានៈស្មើ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើង ដែលទើបបានតែងតាំងថ្មី ឲ្យបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ យ៉ាងយូរ ៣០ថ្ងៃ បន្ទាប់ពីថ្ងៃទទួលតួនាទី តាមរយៈលេខាធិការដ្ឋានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា រឺនៅអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់៕

ខាងក្រោមនេះជាសេក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា៖


No comments:

Post a Comment