Wednesday, February 07, 2018

គ.ជ.ប ប្រកាសផ្តល់ជូនការផ្សព្វផ្សាយស្មើភាពគ្នា លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ជូនគណបក្សនយោបាយទាំងអស់

ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ដើម្បីឱ្យដំណើរការឃោសនានេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធីស្មើភាព និងសមធម៌សម្រាប់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ថា គ.ជ.ប បានសម្រេចបង្កើតគណៈកម្មការសម្របសម្រួល ដើម្បីជួបពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ និងឯកជន និងភាគីពាក់ព័ន្ធ ពន្យល់ណែនាំអំពីបទបញ្ជា និងនីតិវិធី ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត និងគោលការណ៍ណែនាំអំពីការឃោសនាបោះឆ្នោតរបស់ គ.ជ.ប។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានចេញគោលការណ៍មួយចំនួនដល់ប្រព័ន្ធផ្សព្វផ្សាយឯកជន សម្រាប់អនុវត្តក្នុងពេលឃោសនាបោះឆ្នោត ដោយផ្តល់ឱ្យម៉ោងផ្សព្វផ្សាយ ឬលក់ម៉ោងឱ្យគណបក្សនយោបាយត្រូវឈរលើគោលការណ៍ស្មើភាព។

គោលការណ៍នោះមានជាអាទិ៍ៈ ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ឯកជន ដែលមានបំណង លក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខាងក្រោម៖



No comments:

Post a Comment