Wednesday, February 07, 2018

តើភាពប៉ិនប្រសព្វផ្នែកនយោបាយរបស់លោក Mahathir អាចជួយដល់​ស្ថាន​ភាព​ដ៏​តឹង​តែង​នៃ​គណ​បក្សប្រឆាំង​របស់​សិង្ហបុរី​យ៉ាង​ណា

ការវិលត្រឡប់របស់លោក Mahathir មក​កាន់​ឆាក​នយោ​បាយ បើ​ទោះ​បី​ជា​គាត់​បាន​ចូល​រួម​នៅ​ក្នុង​ក្រុម​អតីត​សត្រូវ​ខាង​នយោ​បាយ​របស់​គាត់​ក៏​ដោយ ក៏​សក​ម្មភាព​របស់​គាត់​នេះ បាន​ផ្តល់​នូវ​គុ​ណសម្បត្តិ​ច្រើន។

ខណៈ​ដែល​នយោបាយ​របស់​ម៉ាឡេ​ស៊ី​មាន​ភាព​ខុស​គ្នា ទៅ​នឹង​នយោ​បាយ​នៅ​សិង្ហបុរី​នោះ ប្រទេស​ទាំង​ពីរ​បាន​ចែក​រំលែក​នូវ​ប្រវត្តិ​នយោ​បាយ​ដូច​គ្នា​ទៅ​វិញ។ នេះ​ជា​កត្តា ដែល​ទាំង​គណបក្ស​រណ​សិរ្ស​ជាតិ Barisan Nasional (BN) និង​គណ​បក្ស People’s Action Party- PAP បាន​កាន់​អំណាច​ដោយ​គ្មាន​ការ​រាំង​ស្ទះ ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរ​នេះ​ទទួល​បាន​ឯក​រាជ្យ។

ក៏ប៉ុន្តែ មានចំណុចដែលពួកគេមានជារួម រហូត​ដល់​ការ​បង្កើត​គណ​បក្ស Pakatan Rakyat នៅ​ម៉ាឡេស៊ី​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ នោះ​គឺ ការ​បែក​បាក់​របស់​គណ​បក្ស​ប្រឆាំង​ ទៅ​រក​ការ​បង្កើត​គណ​បក្ស​ប្រឆាំង​​ផ្សេង​ៗ​គ្នា។

ទោះបីជាយ៉ាងណាក៏ដោយ ចំណុច​ទី​មួយ​ដែល​គណ​បក្ស​ប្រឆាំង​របស់​សិង្ហបុរី​ត្រូវ​រៀន​សូត្រ​ពី​គណ​បក្ស​ប្រឆាំង​របស់​ម៉ាឡេស៊ី​នោះ គឺ​ធា​នា​នូវ​សេវា​កម្ម​របស់​ក្រុមវ​រ​ជន។ ចំណុច​នេះ បាន​ធា​នា​ដល់​​ការ​គាំ​ទ្រប​ន្ថែម​ទៀត​ដល់​គណ​បក្ស​ប្រឆាំង​របស់​ម៉ាឡេស៊ី​ក្នុង​ការ​បោះ​ឆ្នោត​ថ្មីៗ​នេះ​។

គណបក្សប្រឆាំងរបស់ម៉ាឡេស៊ី បានពឹងផ្អែកភាគច្រើនលើលោក Anwar Ibrahim អតីត​រដ្ឋ​មន្រ្តីហិរញ្ញវត្ថុ និងជាអនុរដ្ឋមន្រ្តី នៅអាណត្តិលោក Mahathir Mohamad  នៅឆ្នាំ ២០០៨ និង​ឆ្នាំ​២០១៣។

វត្តមានរបស់លោក Anwar បានជំរុញឱ្យគណបក្សប្រឆាំងមានការងើបឡើង ដោយ​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ធំ​នៅ​ក្នុង​នយោបាយ តាមដងផ្លូវ ដែល​មិន​ធ្លាប់​ឃើញ​ចាប់​តាំង​ពី​ម៉ាឡេស៊ី​ទទួលបានឯករាជ្យ។

ដោយលោក Anwar Ibrahim ជាប់ពន្ធនាគារ គណបក្សប្រឆាំងងាកមកគាំទ្រលោក Mahathir វរជននយោ​បាយ​ចូល​និវត្តន៍នៃគណបក្សកាន់អំណាច Umno។

លោក Mahathir បង្រួបបង្រួមគណបក្សប្រឆាំង

លោក Mahathir បាន​នាំ​មក​វិញ​នូវ​ការ​ផ្សះ​ផ្សា​ក្នុង​ចំណោម​គណ​បក្ស​ប្រឆាំង​ដោយ​នាំ​ពួក​គេមក​អង្គុ​យចុះ និង​ពិភាក្សា​លើ​បញ្ហា​ពិត​ប្រាកដ គឺជាទម្លាក់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak។

រឿងនេះមានន័យយ៉ាងច្បាស់ថា ឈ្នះ ឬក៏ចាញ់ក៏ដោយ ក៏​គណ​បក្ស​ប្រឆាំង​នឹង​ប្រយុទ្ធ​រហូត​ដល់​សន្លឹក​ឆ្នោត​ចុង​ក្រោយ ដោយ​​មាន​​គោល​​បំណង​​ទម្លាក់​លោក Najib។

លោក Mahathir បានប្រមូលផ្តុំគណបក្សប្រឆាំងដែលបែកបាក់គ្នា ដែល​ដូច​នឹងការ​បែក​បាក់​នៅ​សិង្ហបុរីដែរ ដើម្បី​រក​ដំណោះ​ស្រាយ​កាន់​តែ​ល្អ​សម្រាប់​ការ​ត​ស៊ូរ​របស់​ពួក​គេ។

លោក Mahathir បានរៀបចំឱ្យមាននូវកិច្ចព្រមព្រៀងមួយក្នុងចំណោមគណបក្សប្រឆាំង ហើយជំហរឆ្ពោះទៅមុខទៀតនោះ គឺការពិភាក្សាជាមួយគណបក្ស Pakatan Harapan និង​បញ្ហា​នៃ​ការលៃលកអាសនៈ។

ការបំផ្លាញការផ្តោតជាសំខាន់របស់គណបក្ស Umno ចំពោះគណបក្ស DAP

ស្ថិតក្រោមកិច្ចព្រមព្រៀងរបស់លោក Mahathir គណបក្ស Bersatu នឹង​ទទួល​បាន​អាស​នៈ​​សភា ៥២ នៅតំបន់ជ្រោយម៉ាឡេស៊ី ខណៈដែលគណបក្ស PKR នឹង​ទទួល​បាន ៥១ អាសនៈ គណ​បក្ស Democratic Action Party (DAP) នឹងទទួលបាន ៣៥ ហើយ​គណ​បក្ស Amanah នឹង​ទទួល​បាន ២៧។

ដោយសារភាពស្មុគស្មាញនៃការបោះឆ្នោតរបស់ម៉ាឡេស៊ី និង​ការ​ភ័យ​ខ្លាច​របស់​ពួក​ម៉ាឡេ​ដែល​ថា ចិន​នឹង​គ្រប់​គ្រង​ប្រទេស ប្រសិន​បើ Umno ត្រូវ​​បាន​​ដក​​ចេញ​​ពី​​អំណាច​​នោះ ការ​បែងចែកអាសនៈនេះ គឺជារឿងសមស្រប ដើម្បី​រា​រាំង​ការ​ភ័យ​ខ្លាច​ទាំង​នេះ។

យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្ស BN និងគណបក្ស Umno បាន​និង​កំពុង​រៀប​ចំចំនួនអាសនៈ ដែលគណបក្ស DAP នឹងឈ្នះ ហើយតើកត្តានេះ នឹង​ប៉ះ​ពាល់​ដល់​អំណាច​របស់​ប្រជា​ជន​ម៉ាឡេស៊ី​យ៉ាង​ណា នៅ​ក្នុង​ប្រទេស និង​នៅ​ក្នុង​សភា៕

ប្រភព៖ The Independent ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨


No comments:

Post a Comment