Wednesday, February 07, 2018

អាមេរិកត្រូវតែរិះគិតឡើងវិញរបៀបដើម្បីគ្រប់គ្រង​ជម្លោះ​មហា​អំណាច​​

ការប៉ះទង្គិចរវាងនយោបាយអាមេរិកនៅអាហ្គានីស្ថានជាមួយនឹងផលប៉ះពាល់របស់ខ្លួនទៅលើទំនាក់ទំនងទូទាំងអាស៊ីប៉ែកនិរតី គឺទាក់ទងទៅនឹងការប្រកួតប្រជែងជិតមកដល់នៅរុស្ស៊ី និង   ចិន។ នេះមានន័យថា ឋានៈ​ជា​មេ​បញ្ជា​ការ​ប្រយុទ្ធ​នៅ​ក្នុង​មហោ​ស្រព​សង្រ្គាម​មួយ​ដែល​ត្រូវ​តែ​ធ្វើ​បន្ថែម​ទៀត​ដោយ​គ្មាន​បង្អង់​ដៃ។​

ការផ្លាស់ប្តូរនៅក្នុងគោល​នយោបាយ រាប់​ចាប់​តាំង​ពី​ការ​ប្រឆាំង​ភេរវ​​កម្ម និង​ការ​ប្រឆាំង​ការ​ងើប​បះ​បោរ​ចំពោះ​ការ​ប្រកួត​ប្រជែង​របស់​ប្រទេស​មហា​អំណាច បាន​ធ្វើ​ឲ្យ​កម្លាំង​ទប់​ទល់​របស់​អាមេរិក​ថម​ថយ។ ជាមួយ​នឹង​បញ្ហា​ឆ្លង​ដែន​ជា​ច្រើន​ដែល​លេច​ឡើង​ដំណាល​គ្នា អាមេរិក​មិន​ស្ថិត​នៅ​ក្នុង​តួនាទី​ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​ភូមិ​សាស្រ្ត​ដែល​មាន​ភាព​ស្មុគ​ស្មាញ ដែល​អាច​ធ្វើ​ឲ្យ​ភាព​ងាយ​ស្រួល​នេះ​កាន់​តែ​ឡើង​ច្រើន​ដង។ ការ​ដែល​មិន​មាន​ដំ​ណោះ​ស្រាយ​ដោយ​ងាយ​ស្រួល​នៅ​ក្រៅ​ប្រទេស របប​អាមេរិក​ត្រូវ​ការ​រៀប​ចំខ្លួន​ដើម្បី​ទប់​ទល់​​ទៅ​នឹង​ភាព​ប្រឈម​មុខ​ងារ​ស្ថាប័ន​ក្នុង​ប្រទេស ក៏​ដូច​ជា​នយោ​​បាយ ដែល​ស្ថាន​ភាព​នេះ អតីត​ប្រធា​នា​ធិបតី​អាមេរិក Harry Truman ហើយ​និង​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​របស់​គាត់​លោក Dean Acheson បាន​ប្រឈម​ក្រោយ​ពី​សង្រ្គាម​លោក​លើក​ទី​ពីរ​ចប់​ទៅ។​

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក James Mattis បាន​ទទូច​សុំ​ទៅ​ក្រសួង​ការ​ពារ​ជាតិ​ថា​ មន្ទីរ​បញ្ចកោណ និងអគ្គ​បញ្ជាការឲ្យពិនិត្យនូវការកែសម្រួលឡើងវិញនូវមូលដ្ឋាឧស្សា​ហកម្ម​យោធាអាមេរិក ដើម្បី​ជៀស​វាង​ពី​សង្រ្គាម​រយៈពេលយូរចំពោះភាពប្រកួតប្រជែងរបស់​មហា​​អំណាច។ ការផ្លាស់ប្តូរនេះមានភាពប្រឈមធំៗចំនួន​បី។​

ទីមួយ ជម្លោះដែលមានការចូលរួមដែលអាមេរិកប្រយុទ្ធទៅនឹងសមរភូមិជួរមុខពីរគឺចិន និង​រុស្ស៊ី ដែលនេះគឺជាភាពប្រឈមដ៏ចម្បងចំពោះសណ្តាប់ធ្នាប់ជាអន្តរជាតិ។​

ទីពីរ ជម្លោះ​មហា​អំណាច​គឺ​នៅ​ខាង​ក្រៅ​ឆាក​នៃ​បទ​ពិសោធន៍​នា​ពេល​បច្ចុប្បន្ន​នេះ​ដែល​ទាក់​​ទង​ទៅ​នឹង​មន្រ្តី​ស៊ីវិល និង​មេ​ដឹក​នាំ​នយោ​បាយ​យោធា​កំពូល​ៗ​នៅ​អាមេរិក។​

ទីបី កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ទាំង​ឡាយ ឥឡូវ​នេះ​មាន​ការ​វិវត្ត​ខុស​ប្លែក​គ្នា​ច្រើន​ណាស់ មានន័យថា ពួក​គេ​មិន​អាច​ឈាន​ទៅ​បំពេញ​តម្រូវ​ការ​នៃ​ជម្លោះ​មហា​អំណាច​បាន​ឡើយ។​

ចំពោះ​សង្រ្គាម​ដែល​មាន​តម្លៃ​ខ្ពស់ និង​រយៈ​ពេល​វែង​នោះ​វិញ អ្នក​រៀប​ចំផែន​ការ​កម្លាំង  អា​មេរិក រំពឹង​ទុក​ថា សង្រ្គាម​មហា​អំ​ណាច​ជា​មួយ​ចិន និង​រុស្ស៊ី​​គឺ​​ជា​​សង្រ្គាម​​ដែល​​មាន​​តម្លៃ​ខ្ពស់ និង​រយៈ​ពេល​វែង។ ខណៈ​ដែល​អាមេរិក​កំពុង​ចាត់​​វិធាន​​ការ​​ប្រឆាំង​​ភេរវ​​កម្ម​​នៅ​​អាស៊ី​​អាគ្នេយ៍ ក៏​ប៉ុន្តែ​ចិន និង​រុស្ស៊ី​កំពុង​តែ​អភិវឌ្ឍន៍​ប្រព័ន្ធ​បែប​ការ​វាយ​ប្រហារ មីស៊ីល​នុយក្លេអ៊ែរ​ចល័ត​ដែល​មាន​កម្រិត​ខ្ពស់ និង​ប្រព័ន្ធ​ការ​ពារ​ក្នុង​តំបន់​ដែល​មាន​បច្ចេក​វិទ្យា​ទំនើប។ ចំពោះ​កម្លាំង​អាមេរិក​វិញ​មិន​បាន​រៀប​ចំខ្លួន​ដើម្បី​ទប់​ទល់​ទៅ​នឹ​ង​វិធាន​ការ​ទាំង​នេះ​ទេ។ ដើម្បី​ចាប់​ផ្តើម​កំណែ​ទម្រង់​មុខ​ងារ​ស្ថាប័ន​ផ្នែក​វិស័យ​ការ​ពារ​ជាតិ អាមេរិក​ត្រូវ​ការ​ធ្វើ​កិច្ចការ​ច្រើន​បន្ថែម​ទៀត ច្រើន​ជាង​ទ្រឹស្តី​និយាយ​អំពី​គំនិតស្តី​ពីកា​រ​ទប់​ស្កាត់​ជម្លោះ។ ដើម្បី​ទទួល​បាន​អត្ថ​​ប្រយោជន៍​ពី​ការ​ប្រ​ឆាំង    រុស្ស៊ី និង​ចិន អាមេរិក​ត្រូវតែមានសមត្ថភាព ដើម្បីញែកឲ្យឃើញ​អំពីអត្ថប្រយោជន៍នេះ​៖ រួមមានកំណែទម្រង់ប្រដាប់អាវុធស៊ីជម្រៅ និងមានភាពធន់ ការទទួលយកការខាតបង់ ខណៈ​​ដែល​ខ្លួនកំពុងតែងើបឡើងវិញ។ អាមេរិកមិនអាចសង្ឃឹមបានថា ដើម្បី​សម្រេច​កិច្ច​ការ​នេះ​​ជា​មួយ​នឹ​ងមូលដ្ឋានឧស្សាហកម្មការពារជាតិដែលខ្លួនមានសព្វថ្ងៃនេះបានទេ៕

ប្រភព៖ Asia Times ចុះថ្ងៃទី០៦ ខែ​​​​​​​កុម្ភៈ ឆ្នាំ២០១៨


No comments:

Post a Comment