Wednesday, February 07, 2018

សាលាខេត្តបាត់ដំបងបើកកិច្ចប្រជុំពិភាក្សាស្តីពីដំណើរការគម្រោងអភិ​វឌ្ឍន៍សាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន

បាត់ដំបង៖ ព្រឹកថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក ប៉ុញ សច្ចៈ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីដំណើរការគម្រោងអភិវឌ្ឍន៍សាងសង់ទំនប់ស្ទាក់ទឹក​សា​លា​តា​អន ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ក្រុមការងារបានចុះពិនិត្យផ្ទាល់ទីតាំងដែលត្រូវអនុវត្តគម្រោង។ គម្រោងអភិ​វឌ្ឍន៍សាងសង់ទំនប់ស្ទាក់ទឹកសាលាតាអននេះ ត្រូវចំណាយថវិកាប្រមាណ ៣៧,០៨៦,៣៦៣ ដុល្លា មានផ្ទៃដីស្រោចស្រពជាង ១០,៤០០ហិកតា ដែលមានប្រឡាយសរុបប្រវែង ១៥គីឡូម៉ែត្រ។ នៅពេលដែលគម្រោងនេះត្រូវបានសាងសង់រួចរាល់ ការរំពឹងទុកថាក្រុងបាត់ដំបងនឹងមានទឹកស្តុកទុកក្នុងស្ទឹងសង្កែ និងសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ទាំងរដូវប្រាំង និងរដូវវស្សាផងដែរ៕






No comments:

Post a Comment