Friday, August 11, 2017

(មានវីដេអូ) លោក ហ៊ុន ម៉ានី៖ ភាពជោគជ័យរបស់ប្អូនៗ ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិយើង

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកអមដោយវីដេអូឃ្លីបដែលមានរយៈពេលប្រមាណជាង១នាទី ដោយបានជំរុញឱ្យសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រ​ឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២១-២២ ខែសីហា ខាងមុខនេះ ឱ្យខិតខំបញ្ចេញអស់សមត្ថភាពរបស់ខ្លួនដើម្បីទទួលបានភាពជោគជ័យ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «សូមប្អូនៗជឿជាក់លើខ្លួនឯង ហើយដាក់គោលដៅឱ្យខ្ពស់ក្នុងការយកនិទ្ទេសA។ ក្នុងនាមជាបង លោកនាយក នាយិកា លោកគ្រូអ្នកគ្រូ ក៏ដូចជាអាណាព្យាបាល ជឿជាក់លើសមត្ថភាពប្អូនៗទាំងអស់គ្នា។ ភាពជោគជ័យរបស់ប្អូនៗ ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិរបស់យើង»៕


No comments:

Post a Comment