Friday, August 11, 2017

អភិបាលខេត្តសៀមរាប​ អនុញ្ញាត​អោយគណៈកម្មការ​គ្រប់គ្រង​ផ្សារលើធំថ្មី​ ជួបពិភាក្សា​ការងារ​មួយចំនួន​

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអនុញ្ញាតអោយគណៈកម្មការគ្រប់គ្រងផ្សារលើធំថ្មី ជួបពិភាក្សាការងារ និងសុំយោបល់ ពាក់ព័ន្ធបញ្ហានានាក្នុងផ្សារលើធំថ្មី ដែលបញ្ហាទាំងនោះរួមមាន៖ បណ្តាញ និងតម្លៃអគ្គីសនី បញ្ហាក្បឿងដំបូលផ្សារបែក ជាច្រើនកន្លែង បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងអនាម័យ បញ្ហាអ្នកលក់ខុសប្លង់ផ្សារដែលបានកំណត់។

ជាមួយគ្នានោះដែរ លោកក៏បានណែនាំអោយគណៈកម្មការគ្រប់គ្រង់ផ្សារ និងអាជ្ញាធរក្រុង ត្រូវចុះអនុវត្តន៍រៀបចំសណ្តាប់ធ្នាប់ឲ្យបានរៀបរយនូវអនាម័យ បរិស្ថាន សោភ័ណ្ឌភាព ទាំងក្នុង និងបរិវេណជុំវិញផ្សារ ហើយផ្សព្វផ្សាយអំពីតម្លៃផាកស៊ី និងមិនត្រូវយកថ្លៃផាកស៊ីលើសតម្លៃដែលបានកំណត់ក្នុងសៀវភៅបន្ទុក ព្រមទាំងផ្លាល់ប្តូរ និងរៀបចំបណ្តាញខ្សែភ្លើង ពិសេសបញ្ចុះតម្លៃអគ្គីសនី ហើយត្រូវជួសជុលដំបូងផ្សារផងដែរ៕



No comments:

Post a Comment