Friday, August 11, 2017

ខេត្តពោធិ៍សាត់ ជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាតដើម្បីឈានទៅយករំដួលបីទង

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ សាលាខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចរបស់ក្រុមការងារវាយតម្លៃទីក្រុងស្អាត ក្រោមអធិបតីភាពលោក អ៊ឹង គឹមលាង អភិបាលរងនៃ​គណៈអភិបាលខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាល​នៃគណៈអភិបាលខេត្តពោធិ៍សាត់។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះថា ក្នុងនាមជាគណៈកម្មាធិការក្រុម​ការងារវាយតម្លៃទីក្រុងស្អាត សមាជិក សមាជិការទទួលបន្ទុកទាំងអស់ត្រូវតែជួយជំរុញចល​នា​ប្រឡងប្រណាំងគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹង​ការ​ងារ​នេះ និងត្រូវនាំគ្នាអនុវត្តន៍ដើម្បី​ឈាន​ទៅ​យក​​រំដួល​បីទង ក្នុងទីក្រុងស្អាតសម្រាប់ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកអភិបាលរងខេត្ត ក៏បានជុំរុញឱ្យមានការផ្សព្វផ្សាយអំពីការថែរក្សា និងជួយសម្អាតដើម្បីប្រកួតប្រជែងយកជ័យ​លាភី​លេខ១ ឱ្យទាល់តែបាន និងធ្វើការសហការលើរាល់ការងារនៅក្នុង​ដែន​សមត្ថកិច្ចរបស់ខ្លួនជាមួយគ្រប់ភាគីពាក់ព័ន្ធ៕






No comments:

Post a Comment