Friday, August 11, 2017

ជម្រើសជាតិ​កម្ពុជា នឹងជួបមី​យ៉ាន់​ម៉ា នៅខែវិច្ឆិកា ក្នុងការប្រកួត​មិត្តភាព​អន្តរជាតិ

​ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា បានកំណត់ពេលវេលាដើម្បីជួបជាមួយក្រុម​ជម្រើស​ជាតិ​មី​យ៉ាន់​ម៉ា ដែលជាប្រកួត​មិត្តភាព​អន្តរជាតិ​ នៅក្នុង​ខែវិច្ឆិកា ខាងមុខ ខណៈ​ក្រុម​ទាំង​២​កំពុងតែ​ត្រៀមខ្លួន​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​ប្រចាំ​ទ្វីបអាស៊ី AFC Asian Cup 2019 UAE ជុំ​ទី​៣​ដូចគ្នា​។

ការប្រកួតនេះ ​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ហើយពេលវេលា​ម៉ោង​ប្រកួត​នៅ​មិនទាន់​កំណត់​នៅឡើយទេ​។

សូមជម្រាបផងដែរថា មុន​ការប្រកួត​នេះ​មកដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ទ្វីបអាស៊ី ជាមួយ​ក្រុម​ជម្រើសជាតិ​វៀតណាម នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧ ក្នុង​វគ្គ​ជម្រុះ​ពូ​ល៕


No comments:

Post a Comment