Friday, August 11, 2017

បងប្អូនពលករ ពលការិនីខ្មែរ១៣នាក់ ត្រូវបានជួយអន្តរាគមន៍ឱ្យត្រឡប់មកកម្ពុជាវិញ

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្ត​រាគមន៍ជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរឈ្មោះ តាំ ស៊ីម៉ាស អាយុ៤០ឆ្នាំ ដែលបានធ្វើដំណើរដោយខុសច្បាប់តាមរយៈមេខ្យល់ទៅធ្វើការក្នុងហាងលក់ទំនិញនៅម៉ាឡេស៊ីកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥។ ពលការនីរូបនេះ បានមក​ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក៏បានអន្តរាគមន៍ជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពល​ការិនីខ្មែរចំនួន១២នាក់ផងដែរ និងបានត្រឡប់មកដល់កម្ពុជាវិញដោយសុវត្ថិភាពកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧៕



No comments:

Post a Comment