Friday, August 11, 2017

សាលាដំបូង​រាជធានីភ្នំពេញ​ ប្រកាស​សាលក្រមផ្តន្ទាទោស​ លោក គឹម សុខ​ ដាក់​ពន្ធនាគារ១៨ខែ និងពិន័យជាប្រាក់មួយចំនួនទៀត

នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ដោយដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ៨លានរៀលចូលថវិការដ្ឋ និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៨០០លានរៀល ករណីចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិតកែម ឡី។

លោក គឹម សុខ ត្រូវបានតុលាការចោទប្រកាន់ចំនួនពីរបទល្មើសគឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានតុលាការឃុំខ្លួនកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។

បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដូចគ្នា គឺពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕


No comments:

Post a Comment