នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងការប្រកាសគោរមងារបណ្ឌិតសភាចារ្យ និងសមាសភាពថ្នាក់ដឹកនាំ ក្រុមប្រឹក្សារាជបណ្ឌិតកម្ពុជាមួយចំនួនទៀត នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកបណ្ឌិត សុខ ទូច ដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ ត្រូវបានតែងតាំងជា ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា ជំនួសលោកស្រី ខ្លូត ធីតា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអបអរសាទរចំពោះមន្រ្តីរាជរដ្ឋាភិបាលដែលទទួលបាននូវគោរមងារជា បណ្ឌិតសភាចារ្យក្នុងនោះមាន ១-លោក អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ២-លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ៣-លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី និង ៤-លោក ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ របស់មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងអបអរសាទរចំពោះការតែងប្រធានរាជបណ្ឌិតសភាកម្ពុជា ថ្មីនាពេលនេះផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានក្រើនរំលឹកដល់បញ្ញាវ័ន្ត ជាពិសេសមន្ត្រីទាំងអស់ថា នៅលើលោកនេះគ្មាននរណាដែលចេះឬពូកែតែម្នាក់ឯងនោះទេ។ ការតាំង ខ្លួនចេះតែម្នាក់ឯងគឺនាំទៅកាន់ភាពឯកាមិនខាន។ យើងត្រូវតែមានការដាក់ខ្លួនជានិច្ច ទើបអ្នកដទៃនៅជុំវិញអាចធ្វើការជាមួយយើងបានហើយសម្រេចការងារផ្សេងៗបានរហស័លឿននិងជោគជ័យ។ មន្រ្តី យើងគឺត្រូវមានការទទួលខុសត្រូវ ហើយរួមសុខរួមទុក្ខជាមួយគ្នា៕
No comments:
Post a Comment