Friday, August 11, 2017

អភិបាលខេត្តកំពង់ឆ្នាំង​ អញ្ជើញ​សួរសុខទុក្ខ​សមាជិក​ក្រុមប្រឹក្សាខេត្ត​ ដែលកំពុង​សំរាកព្យាបាលជំងឺ​

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខលោក ហ៊ន សយ សមាជិកក្រុមប្រឹក្សាខេត្ត ដែលកំពុងសម្រាកព្យាបាលជម្ងឺ ដល់លំនៅស្ថានក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកន្លងមក លោកតែងតែគិតគូរពីគុណបំណាច់ និងសុខទុក្ខរបស់មន្រ្តីរាជការជានិច្ច និងបានផ្តាំផ្ញើដល់លោក ហ៊ន សយ អោយខិតខំថែទាំសុខភាព និងព្យាបាលអោយបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ទើបឆាប់ជាបានចូលបំពេញការងារ និងជួយថែទាំកូនចៅជាមួយក្រុមគ្រួសារធម្មតាវិញ។

ជាមួយគ្នានោះ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានឧបត្ថម្ភថវិកាចំនួន ២.៤០០.០០០រៀល ដល់លោក ហ៊ន សយ សំរាប់ទិញថ្នាំព្យាបាលផងដែរ៕



No comments:

Post a Comment