Friday, August 11, 2017

ពន្ធនាគារខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ អង្គភាពពន្ធនាគារខេត្តកំពង់ឆ្នាំង បានធ្វើការប្រជុំផ្សព្វផ្សាយប្រកាស ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា លើកទី២ ក្រោមអធិបតីភាព​លោកឧត្តមសេនីយ៍ទោ ពៅ វុទ្ធី ប្រធាន​ពន្ធនាគារ​ខេត្ត និង​មាន​ការ​ចូល​រួម​ពីមន្រ្តី ពន្ធនាគារ ចំនួន៧៨នាក់ ស្រី០៧នាក់ផងដែរ។

ក្នុង​កិច្ច​ប្រជុំផ្សព្វផ្សាយនោះ លោកឧត្តម​សេនីយ៍ បាន​ដាក់​ចេញ​នូវ​វិធានការណ៍មួយ​ចំនួនដូច​ជា​ ហាមដាច់ខាត មន្រ្តីពន្ធនាគារទាំងអស់ មិនត្រូវប៉ះពាល់ឬក៏ចែក​ចាយ​ និង​ប្រើប្រាស់គ្រឿងញៀន   ខិតខំគ្រប់គ្រងជនជាប់ឃុំទាំងអស់ មិនឱ្យប្រើប្រាស់​គ្រឿង​ញៀន ឬក៏​ឃុប​ឃិត​អនុញាតិ​ឱ្យ​ចរាចរណ៍​ថ្នាំញៀនក្នុងពន្ធនាគារជាដាច់ខាត។

លោកឧត្តមសេនីយ៍ទោ ពៅ វុទ្ធី ក៏បាន​បន្ត​ថា បើ​សិន​ជាមិនអនុវត្ត​បទបញ្ជានោះទេ​ នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់ មិនអាច​លើក​លែងជា​ដាច់ខាត ព្រោះនេះជា​បញ្ហា​ប្រទេស​ជាតិយើង៕







No comments:

Post a Comment