Friday, August 11, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រកាសការចូលកាន់តំណែងរបស់លោក សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញជាអធិ​បតីក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា របស់លោកបណ្ឌិត សុខ ទូច ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ បានចេញព្រះរាជក្រឹត្យតែងតាំងជាប្រធានរាជបណ្ឌិត្យសភាជំនួសលោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា។

សូមបញ្ជាក់ថា ក្រៅពីការប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភារបស់លោកបណ្ឌិត សុខ ទូច នៅមានមន្រ្តី០៦រូបផ្សេង ទៀត ក៏ត្រូវបានប្រមុខរដ្ឋស្តីទីសម្រេចតែងតាំងឋានៈជាមន្រ្តីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ មន្រ្តីទាំង ០៦រូបនោះរួមមាន៖

១- លោក ច័ន្ទ សំណព្វ ត្រូវបានតែងតាំងជាអនុប្រធានបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ

ទី២- លោក យង់ ពៅ ជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ

ទី៣- លោក ជូន ច័ន្ទដារី ជាអគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអនុរដ្ឋលេ​ខាធិការ

ទី៤- លោក លី សុធីរ័ត្ន ជាអគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអនុរដ្ឋលេ​ខាធិការ

ទី៥- លោក សូត្រ សំណាង ជាអគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ

ទី៦- លោក គិន ភា ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈ​ស្មើអគ្គនាយក៕


No comments:

Post a Comment