Friday, August 11, 2017

លោក ចម ប្រសិទ្ធ នឹងឧបត្ថម្ភម៉ូតូ ០១គ្រឿង រួមទាំងថវិកា៥០០ដុល្លារ ហើយអភិបាលខេត្តកែប និងបន្ថែមរង្វាន់៤លានរៀល ដល់សិស្ស​និទ្ទេសA

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹក​​នាំមន្រ្តីរាជការ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចុះសំណេះសំណាល​សួរសុខ​ទុក្ខ​ លោកគ្រូ អ្នកគ្រួ និងក្មួយៗសិស្សានុសិស្ស ដែលត្រៀមប្រឡងមធ្យម​សិក្សាទុតិយ​ភូមិ (បាក់ឌុប)ចំនួន ១០៩នាក់ ។

ក្នុងឱកាសនោះ អភិបាលខេត្តបានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ដោយលោកបានសន្យាឧបត្ថម្ភម៉ូតូ ០១គ្រឿង សម្រាប់សិស្សដែល​ប្រឡងបាក់ឌុបទទួលបាននិទ្ទេស A លើសពីនេះទៀត លោកអភិបាលខេត្ត​ក៏បាន​​សន្យាជួយឧបត្ថម្ភថវិកាពីលើនេះចំនួន៤,០០០,០០០រៀល ប្រធានមន្ទីរអប់រំ​ខេត្ត​៥០០ដុល្លា​ថែមទៀត។

ថ្លែងក្នុងឱកាសនោះដែរ លោកបានក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្ស​ត្រូវយកចិត្តទុកដាក់​សិក្សារៀនសូត្របំប៉នបន្ថែមចំណេះដឹងបន្ថែមព្រោះការប្រឡងបាក់ឌុបឈានជិតចូលមកដល់នាពេលខាងមុខនេះហើយ និងបានផ្ដែផ្ដាំដល់ក្មួយៗឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យឆ្ងាយ​ពីគ្រឿងញៀន ។ ជាចុងក្រោយ អភិបាលខេត្ត ផ្ដល់ថវិកាសម្រាប់ក្មួយៗ​សិស្សា​នុសិស្ស​​ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល លោកគ្រូ អ្នកគ្រូចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបាន៣០,០០០រៀល លោកគ្រូអ្នកគ្រូដែលបង្រៀនបំប៉នបន្ថែមចំនួន៥នាក់ ទទួលបាន១៥០ដុល្លា ៕











No comments:

Post a Comment